(ភ្នំពេញ)៖ ស្របពេលដែលបច្ចេកវិទ្យាមានការអភិវឌ្ឍន៍ឥតឈប់ឈរ ក្នុងការផ្តល់ជូនការរស់នៅកាន់តែងាយស្រួលនោះ ក្រុមហ៊ុនបច្ចេកវិទ្យា និងអេឡិចត្រូនិកយក្ស សាមសុង ក៏បានធ្វើការប្រកាស និងផ្តល់ជូននូវភាពអស្ចារ្យនៃទូរទស្សន៍ QLED ដ៏វៃឆ្លាតបំផុតជាមួយនឹងមុខងារ Ambient Mode ថ្មីរបស់ខ្លួន។

សម្រាប់មុខងារ Ambient Mode ថ្មីនេះដែរ គឺពិតជាអាចផ្តល់នូវប្រណីតភាព និងការទាក់ទាញបំផុតសម្រាប់គេហដ្ឋាន ក៏ដូចជាបន្ទប់ទទួលភ្ញៀវរបស់អ្នកបាន។ ជាក់ស្តែងវាអាចផ្លាស់ប្តូរអេក្រង់ទូរទស្សន៍សាមសុង QLED របស់អ្នកទៅជាស៊ុមរូបភាព ឬអាចបំលែងឱ្យទៅជាអេក្រង់ពណ៌ ដូចទៅនឹងផ្ទៃជញ្ជាំងរបស់អ្នកបានផងដែរ ដោយប្រើប្រាស់ថាមពលតិចបំផុត។

គួរបញ្ជាក់ផងដែរថា មុខងារ Ambient Mode ថ្មី ដែលមាននៅក្នុងទូរទស្សន៍ សាមសុង QLED នេះគឺត្រូវបានបង្កើតឡើងយ៉ាងល្អឥតខ្ចោះ ពីសិល្បៈករល្បីៗជាច្រើនរូបជុំវិញពិភពលោកដូចជា៖ Tali Lennox និង Scholten & Baijings ជាដើម។

លើសពីនោះ លោក Jongsuk Choo អនុប្រធាននាយកប្រតិបត្តិផ្នែក Visual Display Business នៃក្រុមហ៊ុនអេឡិចត្រូនិក សាមសុង បានថ្លែងថា « យើងពិតជាមានមោទនភាព ក្នុងការផ្តល់ជូននូវមុខងា Ambient Modeថ្មីនេះ សម្រាប់អតិថិជនទាំងអស់ ដែលមិនគ្រាន់តែបន្ថែមភាពស្រស់ស្អាតដ៏ល្អឯក សម្រាប់អេក្រង់ទូរទស្សន៍នៅពេលបិទប៉ុនណោះទេ ប៉ុន្តែថែមទាំងធ្វើឱ្យបែបផែនជីវិតកាន់តែរស់រវើក និងទាន់សម័យផងដែរ»

ក្រុមហ៊ុន សាមសុង តែងតែនាំមកជូននូវបទពិសោធន៍នៃជីវិតដ៏រស់រវើក ជាមួយនឹងបច្ចេកវិទ្យាទំនើបៗបំផុតសម្រាប់លោកអ្នក និងពិភពលោកទាំងមូល។ លោកអ្នកក៏អាចរកជាវបាននៅតាមបណ្តាហាងទំនើប សាមសុង និងដេប៉ូចែកចាយរបស់ សាមសុង ណាមួយដែលនៅជិតលោកអ្នកបំផុតទូទាំងប្រទេស ឬទំនាក់ទំនងតាមរយៈលេខ៖ 1800-203232 ៕