(ពោធិ៍សាត់)៖ ខេត្តពោធិ៍សាត់ ជាខេត្តសម្បូរទៅដោយធនធានធម្មជាតិយ៉ាងច្រើន ដែលផ្ដល់នូវសក្ដានុពលខ្ពស់ចំពោះវិស័យទេសចរណ៍ ក្នុងនោះទឹកធ្លាក់ច្រកល្អៀងក៏កំពុងបង្អួតសក្ដានុពលប្រាប់ភ្ញៀវទេសចរផងដែរ។

រមណីយដ្ឋានទេសចរណ៍ធម្មជាតិនេះ មានទីតាំងស្ថិតនៅឃុំឈើតុំ ស្រុកក្រគរ ចម្ងាយប្រមាណជាង ៤០គីឡូម៉ែត្រ ពីផ្លូវជាតិលេខ៥ ដែលនៅទីនោះមានទឹកធ្លាក់ដ៏សែនត្រជាក់ កន្លែងលេងកម្សាន្តជាច្រើនថ្នាក់ ព្រៃភ្នំក្រុំថ្មដ៏ស្រស់ត្រកាល មានផ្លូវក្នុងព្រៃសម្រាប់អ្នកទេសចរណ៍ផ្សងព្រេង មានប្រភេទសត្វកម្រដូចជាបក្សីក្ងោកជាដើម ប្រជាសហគមន៍មានភាពរួសរាយរាក់ទាក់ពីធម្មជាតិ មានសេវាម្ហូបអាហារគ្រប់គ្រាន់សម្រាប់ភ្ញៀវទេសចរ។

ខាងក្រោមនេះជាវីដេអូបទយកការណ៍ «ទេសចរណ៍ប្រចាំសប្ដាហ៍» របស់អង្គភាពព័ត៌មាន Fresh News ដែលរៀបរាប់ពីកន្លែងកម្សាន្តនានា និងសក្ដានុពលនៅរមណីយដ្ឋានធម្មជាតិទឹកធ្លាក់ច្រកល្អៀង៖