(ភ្នំពេញ)៖ ជាថ្មីម្ដងទៀត ក្រសួងទេសចរណ៍ បានប្រកាសអំពាវនាវដល់មហាជន ពិសេសយុវជនសូមចូលរួមក្នុងចលនាប្រឡងប្រណាំងវីដេអូ (Video Contest) អំពីសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ ក្រោមប្រធានបទ «កំណប់សហគមន៍ ជំរំទេសចរណ៍» រដូវកាលទី២ ដើម្បីជួយផ្សព្វផ្សាយពីវិស័យទេសចរណ៍ជាតិទៅកាន់ទីផ្សារទេសចរណ៍ឲ្យកាន់តែខ្លាំងក្លាថែមទៀត។

ចលនាប្រឡងប្រណាំងនេះ នឹងចាប់ផ្ដើមនាខែមេសាដល់ខែមិថុនា ចំណែកឯការចំណាយស្នាក់នៅ ម្ហូបអាហារ និងធ្វើដំណើរ គឺក្រសួងទេសចរណ៍រ៉ាប់រង។

ការរៀបចំការប្រឡងប្រណាំងនេះ ធ្វើឡើងក្នុងគោលបំណងជំរុញកាលចូលរួមរបស់សាធារណជន ជាពិសេសយុវជន ក្នុងការផ្សព្វផ្សាយសក្តានុពលសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍នៅកម្ពុជា បណ្ដុះគំនិតស្រលាញ់ជាតិមាតុភូមិ និងឆ្លុះបញ្ចាំងពីប្រសិទ្ធភាពយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកាត់បន្ថយភាពក្រីក្រនៅតាមសហគមន៍ តាមរយៈការបញ្ចូលសកម្មភាពទេសចរណ៍។

សូមទស្សនាវីដេអូខ្លីរបស់ក្រសួងទេសចរណ៍ដូចខាងក្រោម៖