(ភ្នំពេញ)៖ អភិបាលខណ្ឌ អភិបាលរងខណ្ឌ និងនាយករដ្ឋបាលសាលាខណ្ឌ ចំណុះឲ្យសាលារាជធានីភ្នំពេញ សរុប ៤៤រូប ត្រូវប្រកាសឲ្យចូលកាន់តំណែងជាផ្លូវការនៅរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩នេះ ក្រោមវត្តមានលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។

មន្រ្តីសាលារាជធានីភ្នំពេញ បានឲ្យដឹងថា មន្រ្តីរាជការទាំង ៤៣រូប ត្រូវបានផ្ទេរភារកិច្ច និងប្រកាសតែងតាំងរួមមាន៖ អភិបាលខណ្ឌចំនួន ៣រូប អភិបាលរងខណ្ឌចំនួន ៣៨រូប និងនាយករដ្ឋបាលសាលាខ ណ្ឌចំនួន ៣រូប។

សម្រាប់អភិបាលខណ្ឌដែលត្រូវបានប្រកាសឲ្យចូលកាន់តំណែងនៅរសៀលថ្ងៃនេះ រួមមាន៖

*ទី១៖ លោក ធឹម សំអាន ពីអភិបាលរងខណ្ឌចំការមន ត្រូវបានតែងតាំងជាអភិបាលខណ្ឌបឹងកេងកង
*ទី២៖ លោក ឃឹម ស៊ុនសូដា ពីអភិបាលរងខណ្ឌពោធិ៍សែនជ័យ ត្រូវបានតែងតាំងជាអភិបាលខណ្ឌកំបូល
*ទី៣៖ លោក ថេង សុថល ពីអភិបាលរងខណ្ឌច្បារអំពៅ ត្រូវបានតែងតាំងជាអភិបាលខណ្ឌចំការមន៕