(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី និងជារដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចេញប្រកាសតែងតាំង មន្ដ្រីរាជការ៣រូប ជានាយករដ្ឋបាលសាលាខណ្ឌបឹងកេងកង សាលាខណ្ឌកំបូល និងសាលាខណ្ឌទួលគោក។ នេះបើយោងតាមសេចក្ដីប្រកាសរបស់សម្ដេចក្រឡាហោម ស ខេង ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩នេះ។

មន្ដ្រីទាំង៣រូប ដែលទទួលបានតួនាទីថ្មីខាងលើនេះរួមមាន៖ ទី១៖ លោក យុត ឡងឌី ជានាយករដ្ឋបាលសាលាខណ្ឌបឹងកេងកង, ទី២៖ លោក លឹម ចាន់ដាវុធ ជានាយករដ្ឋបាលសាលាខណ្ឌកំបូល និងទី៣៖ លោក ហួរ ហួត ជានាយករដ្ឋបាលសាលាខណ្ឌទួលគោក។

សម្រាប់ពិធីប្រកាសឲ្យចូលកាន់តំណែងជាផ្លូវការ ត្រូវធ្វើឡើងនៅរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ នៅសាលារាជធានីភ្នំពេញ ក្រោមអធិបតីភាព លោក ម៉ប សារិន ប្រធានក្រុមប្រឹក្សា និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។

ខាងក្រោមនេះជាសេចក្ដីប្រកាសរបស់សម្ដេចក្រឡាហោម ស ខេង៖