(ភ្នំពេញ)៖ បន្ទាប់ពីរយៈពេលជាង១ខែ ដែលភេសជ្ជៈប៉ូវកម្លាំង វើក ទឹកក្រូច អាយស៍ ទឹកផ្លែឈើជូប រួមជាមួយទឹកបរិសុទ្ធកម្ពុជា បានផ្តល់ជូននូវកម្មវិធីប្រូម៉ូសិនពិសេស របស់ខ្លួនសម្រាប់អ្នកលក់បន្ត និង អតិថិជនដែលទិញទាំងកេសៗសម្រាប់ពិសាជា ប្រចាំ ដោយមានឱកាសឈ្នះរង្វាន់ធំម៉ូតូ ZOOMER X ជារៀងរាល់ខែនោះ។

ឥឡូវនេះ ក្រុមហ៊ុន ខ្មែរប៊ែវើរីជីស ដែលជាម្ចាស់ផលិតផលដែលមានគុណភាពល្អបំផុត ខាងលើបានប្រកាសធ្វើការចាប់រង្វាន់ជាលើកដំបូងនៅថ្ងៃទី២៦ ខែមេសា ខាងមុខ នេះហើយ សម្រាប់អ្នកដែលបានកាត់សំបកកេសភេសជ្ជៈខាងលើ ហើយបំពេញ ឈ្មោះ ដាក់ក្នុងធុងឆ្នោតនៅតាមហាង ឬ តូបលក់ចាប់ហួយនានាទូទាំងព្រះរាជា ណាចក្រកម្ពុជា កន្លងមក។

ការចាប់រង្វាន់នេះនឹងធ្វើឡើយដោយសុក្រិតបំផុតនៅក្នុងកម្មវិធីប្រគុំតន្ត្រី ភេសជ្ជៈប៉ូវកម្លាំង វើក ដែលផ្សាយបន្តផ្ទាល់តាមរយៈទូរទស្សន៍ហង្សមាស ចាប់ពីម៉ោង ៦-៨ល្ងាច ថ្ងៃសុក្រខាងមុខនេះ ហើយចំនួនរង្វាន់ម៉ូតូដែល ត្រូវចាប់នេះមានរហូតទៅដល់ ៥០ គ្រឿងឯណោះ។

លោកស្រី គង់ កុសល នាយកគ្រប់គ្រងទីផ្សារផលិតផលខាងលើបានបញ្ជាក់អោយ ដឹងផងដែរថា “កម្មវិធីកាត់សំបកកេស ឈ្នះរង្វាន់ម៉ូតូ ZOOMER X ៣០០គ្រឿង នេះបានចាប់ផ្តើមតាំងពីថ្ងៃទី ១៥ ខែមិនា ឆ្នាំ ២០១៩ មកម្លេះ ហើយការផ្តល់ជូននេះ នឹងមានរយៈពេល ៦ខែ ពេញរហូតដល់ខែកញ្ញា ឆ្នាំ ២០១៩ ឯណោះ ដោយក្នុង ១ខែ យើងនឹងធ្វើការចាប់រង្វាន់ធំម៉ូតូ ZOOMER X ចំនួន ៥០គ្រឿង សម្រាប់អ្នក លក់បន្ត ឬ អតិថិជនដែលទិញទាំងកេសៗសម្រាប់ពិសាប្រចាំថ្ងៃ និង កម្មវិធីជប់លាង ផ្សេងៗរបស់ពួកគេ” ។

លោកស្រីក៏បានផ្តាំផ្ញើរអោយអតិថិជនដែលបានដាក់សំបកកេសចូលក្នុងធុងឆ្នោត ទាំងអស់ រង់ចាំធ្វើការផ្ទៀងឈ្មោះរបស់ខ្លួនពេលប្រកាសលទ្ធផលនៅថ្ងៃបរិច្ឆេទក្នុង កម្មវិធី និង ទូរទស្សន៍ហង្សមាសខាងលើផងដែរ ហើយអ្នកឈ្នះរង្វាន់ទាំងអស់ទំនាក់ទំនងបើករង្វាន់ តាមរយៈភ្នាក់ងារសេវាកម្មអតិថិជនទូរស័ព្ទលេខ៖ ០៦១/០៦៧/០៦៩ ៩០២ ៩០២។

សូមបញ្ជាក់បញ្ជីឈ្មោះលទ្ធផលអ្នកឈ្នះរង្វាន់ខាងលើក៏នឹងមានការប្រកាសនៅលើទំព័រហ្វេសប៊ុករបស់ភេសជ្ជៈនីមួយៗ រួមជាមួយសារព័ត៌មានអនឡាញ FreshNews, KBN, ដើមអម្ពិល, ថ្មីថ្មី និងកម្ពុជាថ្មីផងដែរ នៅ២ថ្ងៃបន្ទាប់ពីកម្មវិធីទូរទស្សន៍៕

4