(ភ្នំពេញ)៖ លោកស្រី ម៉ៅ សុន សមាជិកាក្រុមប្រឹក្សាភិបាលធនាគារជាតិនៃកម្ពុជា និងជាអគ្គពិនិត្ររងនៃអគ្គធិការដ្ឋាន បានទទួលមរណភាព នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩ ក្នុងជន្មាយុ៦៦ឆ្នាំ ដោយរោគាពាធ។ នេះបើតាមសេចក្ដីជូនដំណឹង របស់ធនាគារជាតិនៃកម្ពុជា។

មន្ត្រីបុគ្គលិកធនាគារជាតិនៃកម្ពុជាទាំងអស់ បានសំដែងក្ដីសោកស្ដាយ, ក្ដុកក្ដួល និងទុក្ខក្រៀមក្រំជាទីបំផុត បន្ទាប់ពីទទួលបានដំណឹងថា លោកស្រី ម៉ៅ សុន បានទទួលមរណភាពនាពេលនេះ។ សពរបស់លោកស្រី ម៉ៅ សុន កំពុងតម្កល់ពិធីបុណ្យនៅគេហដ្ឋាននៃសព ស្ថិតក្នុងផ្ទះលេខ៨A ផ្លូវលេខ៨A បុរីប៉េងហួតដឺស្ដាឡាយតិ៍ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ពិធីបូជាសពនឹងប្រារព្ធធ្វើនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង៧៖០០នាទីព្រឹក នៅវត្តភ្នៀតសម្ពិលី ស្ថិតនៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ សេចក្តីជូនដំណឹងខាងលើនេះ ចាត់ទុកជាការអញ្ជើញ ញាតិមិត្តជិតឆ្ងាយ ព្រមទាំងក្រសួង ស្ថាប័នរដ្ឋនានា អញ្ជើញចូលរួមពិធីបុណ្យសពតាមការគួរ៕