(កណ្តាល)៖ មជ្ឈមណ្ឌលកម្សាន្ដ ព្រីនស៍ ម៉ាណ័រ ដំណាក់កាលទី១ ដែលជាគម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប បានបើកដំណើរការជាផ្លូវការហើយ កាលពីពេលថ្មីៗកន្លងទៅនេះ ដែលគម្រោងនេះមានការបើកដំណើរការនូវឧទ្យានធំៗ ចំនួន៥ ដូចជា សួនកម្សាន្តកុមារ ឧទ្យានលំហែកម្សាន្ត ឧទ្យានសុខភាព ឧទ្យានកីឡា និងឧទ្យានវីរជន។

មជ្ឈមណ្ឌលកម្សាន្ដ ព្រីនស៍ ម៉ាណ័រ ក៏មានផ្តល់ជូនអតិថិជនជាពិសេសនូវបទពិសោធន៍នៃសេវាកម្មដ៏សម្បូរបែបមានដូចជា ចំណតឧទ្ធម្ភាគចក្រ បន្ទប់ហាត់វាយកូនហ្គោល VR ដ៏ទំនើប បន្ទប់ស្នាក់នៅជាផ្ទះឈើបែបខ្មែរដ៏ពិសេស កំពង់ផែជិះទូកកម្សាន្ត និងបរិក្ខារឧទ្យានកម្សាន្តនានា។

មជ្ឈមណ្ឌលកម្សាន្ដ ព្រីនស៍ ម៉ាណ័រ ដំណាក់កាលទី១នេះ បានបើកដំណើរការដោយជោគជ័យកាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៩ កន្លងទៅថ្មីនេះ។ ដំណាក់កាលទី២ នៃមជ្ឈមណ្ឌលកម្សាន្ដ ព្រីនស៍ ម៉ាណ័រ នឹងមានបង្កើតនូវឧទ្យានអេកូឡូស៊ី និងវិទ្យាសាស្រ្តកសិកម្ម ដើម្បីត្រួសត្រាយផ្លូវសម្រាប់ការអភិវឌ្ឍក្នុងវិស័យកសិកម្មប្រណិត។ នៅក្នុងដំណាក់កាលទី៣ គម្រោងឧទ្យានកម្សាន្តលើទឹក និង “ចក្ខុនៃភ្នំពេញ” ដែលជាកន្រ្តកវិល មានកម្ពស់ ៨៨ម៉ែត្រ នឹងត្រូវបើកដំណើរការផងដែរ។

មជ្ឈមណ្ឌលកម្សាន្ដ ព្រីនស៍ ម៉ាណ័រ មានទីតាំងស្ថិតនៅផ្លូវជាតិលេខ១ ភូមិដីឥដ្ឋកោះផុស ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្ដកណ្ដាល។ សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងមកកាន់៖ 012 885 766 ៕