គ.ជ.ប៖ អត្តសញ្ញាណប័ណ្ណគំរូចាស់អស់សុពលភាព គិតត្រឹម ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ មិនអាចចុះឈ្មោះបោះឆ្នោតទេ

19-04-2019 13:27

(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញខិត្តប័ណ្ណ បញ្ជាក់ឱ្យដឹងថា អត្តសញ្ញាណប័ណ្ណគំរូចាស់អស់សុពលភាព គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ មិនអាចប្រើប្រាស់សម្រាប់ការចុះឈ្មោះបោះឆ្នោត នៅឆ្នាំ២០១៩ បានទេ។ នេះបើតាមខិត្តប័ណ្ណរបស់ គ.ជ.ប ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩នេះ។

គ.ជ.ប បានឱ្យដឹងថា ដើម្បីចុះឈ្មោះបោះឆ្នោត បានប្រជាពលរដ្ឋខ្មែរទាំងពីរភេទ ដែលមានអាយុ១៨ឆ្នាំឡើង គឺកើតមុន ឬកើតត្រឹមថ្ងៃ ទី១ ខែសីហា ឆ្នាំ២០០១ ត្រូវមានអត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរ ឬឯកសារបញ្ជាក់អត្ត សញ្ញាណបម្រើឱ្យការចុះឈ្មោះ បោះឆ្នោត៕

ខាងក្រោមនេះ ជាខិត្តប័ណ្ណរបស់ គ.ជ.ប៖