(ភ្នំពេញ)៖ ដើម្បីចូលរួមផ្សព្វផ្សាយចំណេះដឹង ផ្នែកហិរញ្ញវត្ថុដល់សាធារណជន ឲ្យកាន់តែទូលំទូលាយធនាគារជាតិនៃកម្ពុជា នឹងរៀបចំកម្មវិធីផ្សព្វផ្សាយស្តីពី «ចំណេះដឹងផ្នែកហិរញ្ញវត្ថុនៅកម្ពុជា» នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩ ក្នុងសាលប្រជុំផ្សារទំនើប អ៊ីអនមល សែនសុខ។

យោងតាមសេចក្ដីជូនដំណឹង របស់ធនាគារជាតិ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩នេះ ឲ្យដឹងថា កម្មវិធីនេះនឹងមានការចូលរួមពី មន្រ្ដីជាន់ខ្ពស់ក្រសួងអប់រំ យុវជន និងកីឡា, ក្រសួងកិច្ចការនារី, គ្រឹះស្ថានធនាការ និងហិរញ្ញវត្ថុ, ស្ថាប័នដៃគូ, ភាគីពាក់ព័ន្ធនានា, សិស្សនិស្សិត និងសាធារណជនជាច្រើនរូប។

បន្ថែមលើសពីនេះធនាគារជាតិ នឹងរៀបចំកម្មវិធីកំសាន្ដសប្បាយៗរួមមាន៖ ការដាក់តាំងបង្ហាញស្ដង់ពិព័រណ៍, សមិទ្ធផលពាក់ព័ន្ធនឹងចំណេះដឹងផ្នែកហិរញ្ញវត្ថុ, ការលេងល្បែងកំសាន្ដ, ការចាប់រង្វាន់ ព្រមទាំងការចែកជូនវត្ថុអនុស្សាវរីយផ្សេងៗទៀតផង៕

សម្រាប់ព័ត៌មានលម្អិត សូមអានសេចក្ដីជូនដំណឹង របស់ធនាគារជាតិនៃកម្ពុជាទាំងស្រុង៖