(ភ្នំពេញ)៖ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំកុរនេះ ក្នុងព្រះបរមនាមសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី ជាអម្ចាស់ និងជាសម្តេចព្រះសាកលវិទ្យាធិការ នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងក្នុងនាមសម្តេចព្រះមង្គលទេព្វាចារ្យ វង្ស អានេតា ព្រះប្រធានក្រុមការងារមនុស្សធម៌សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី លោក ងួន ស្តេចភក្តី បានរៀបចំកម្មវិធីផ្តល់ស្នាមញញឹម ក្តីមេត្តា និងក្តីស្រលាញ់ជូនលោកយាយ លោកតាចាស់ៗ និងផ្តល់ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រឥតបង់ថ្លៃ សម្រាប់ការដូជីវិតកូនចៅរបស់គាត់ នៅស្រុកបន្ទាយមាស ខេត្តកំពត ចំនួន១០០គ្រួសារជាង ដែលមានការរៀបចំអាហារសាមគ្គី និងចែកទាន ការលើកឡើងរបស់គណៈគ្រប់គ្រងពុទ្ធិសាកលវិទ្យាល័យព្រះសីហមុនីរាជា អំពីស្ថានភាពទូទៅរបស់ពុទ្ធិកសាកលវិទ្យាល័យ និងការផ្សព្វផ្សាយអាហារូបករណ៌១០០% រយៈពេល៤ឆ្នាំ ដើម្បីចូលរួមផ្តល់ក្តីសង្ឃឹមក្នុងជីវិតបន្តការសិក្សាឥតបង់ថ្លៃ ព្រមទាំងផ្សព្វផ្សាយពីក្រុមការងារមនុស្សធម៌ផ្សេងៗទៀត នៅក្នុងឃុំស្តេចគង់ខាងជើង ស្រុកបន្ទាយមាស ខេត្តកំពត៕