(ភ្នំពេញ)៖ រយៈពេល៣ថ្ងៃ ពោលចាប់ពីថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០១៩ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ មានគ្រោះអគ្គិភ័យទូទាំងប្រទេស បានកើតឡើងចំនួន១៤លើក បំផ្លាញផ្ទះអស់ចំនួន ៨ខ្នង ឆេះដើមប្រេងខ្យល់ ៣ហិកតា តូបដេរខោអាវ១តូប ឃ្លាំងកែច្នៃ១ខ្នង និងបណ្តាលឲ្យមនុស្សរបួសម្នាក់។ នេះបើតាមរបាយការណ៍របស់លោកឧត្តមសេនីយ៍ទោ នេត វត្ថា ប្រធាននាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ ក្រសួងមហាផ្ទៃ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩នេះ។

ក្នុងរបាយការណ៍ បានបញ្ជាក់ផងដែរថា មូលហេតុគ្រោះអគ្គិភ័យ រួមមាន៖ ឆ្លងចរន្ដអគ្គិសនី៧លើក, ផ្ទុះអុងហ្គាស១លើក, ប្រើប្រាស់ភ្លើង៤លើក, ម្ចាស់ផ្ទះដុតមុនចងកសម្លាប់ខ្លួន១លើក និងក្ដាប់មិនបាន១លើក។ ក្នុងនោះបើធៀបទៅរយៈពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មី កាលពីឆ្នាំ២០១៨ មានគ្រោះអគ្គិភ័យកើតឡើងចំនួន១៨លើកដូចគ្នា (១៤/១៤លើក)៕

ខាងក្រោមនេះ ជារបាយការណ៍របស់អគ្គស្នងការដ្នាននគរបាលជាតិ នាយកដ្ឋានកណ្ដាលសណ្ដាប់ធ្នាប់សាធារណៈ នាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ ការិយាល័យហ្វឹកហ្វឺន និងពន្លត់អគ្គិភ័យ៖