(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៩ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាបគ្រឿងញៀនខុសច្បាប់ចំនួន៥ករណី ដោយឃាត់ខ្លួនជនសង្ស័យប្រើប្រាស់ចំនួន៦នាក់។

ការប ង្រ្កាបករណីគឿងញៀនទាំងនេះ មាននៅក្នុងខេត្តកំពង់ឆ្នាំង កំពង់ស្ពឺ ពោធិ៍សាត់ និងខេត្តសៀមរាប។

លទ្ធផលបង្ក្រាបគ្រឿងញៀនទូទាំងប្រទេសពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៩មានចំនួនសរុប= ២២៤៦ ករណី ដោយឃាត់មនុស្សចំនួន ៤៨៣៧នាក់ ស្រី៣៩២នាក់ (ជនបរទេស១២១នាក់ ស្រី២៨នាក់ មាន ៧សញ្ជាតិ)៕