(ភ្នំពេញ)៖ ការបណ្ដែតបណ្ដោយ ឬមិនយកចិត្តទុកដាក់ចំពោះកូនតូចៗ ពិសេសនៅពេលឆ្លងថ្នល់នោះ ជាហេតុនាំឲ្យងាយនឹងជួបគ្រោះថ្នាក់ចរាចរណ៍ ដែលអាចនឹងកើតឡើងជាយថាហេតុ។

តាមរយៈវីដេអូអប់រំ ដែលផលិតដោយគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដែលអង្គភាព Fresh News ទទួលបាន បានបង្ហាញថា ការធ្វេសប្រហែសរបស់ឪពុកម្ដាយ ឬអាណាព្យាបាល នៅពេលកុមារដើរឆ្លងផ្លូវ ហើយស្របពេលដែលការបើកបរហួសល្បឿនកំណត់ និងមិនប្រុងប្រយ័ត្នទៀតនោះ ជាហេតុនាំឲ្យមានគ្រោះថ្នាក់។

វីដេអូខាងក្រោមនេះ ជាសារមួយក្នុងការដាស់តឿននូវស្មារតី ឲ្យមានការប្រុងប្រយ័ត្នពីសំណាក់ឪពុកម្ដាយ ឬអាណាព្យាបាល នៅពេលកុមារដើរឆ្លងផ្លូវ៖