(បន្ទាយមានជ័យ)៖ លោកវរសេនីយ៍ឯក សឹង្ហ ទុំ មេបញ្ជាការរង និងជានាយសេនាធិការកងពលតូចថ្មើរជើងលេខ៥១ នាថ្ងៃទី០១២ ខែមេសា ឆ្នាំ២០១៩ ម្សិលមិញ បានដឹកនាំកម្លាំងសហការណ៍ជាមួយកម្លាំងនគរបាលខេត្ត កម្លាំងអាវុធហត្ថខេត្តជិត៣០០នាក់ ចុះជួយរុះរើជួសជុលផ្ទះ ជូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារខ្យល់កន្រ្តាក់ រលំផ្ទះជាច្រើនខ្នង កាលល្ងាចថ្ងៃ១១ ខែមេសា ឆ្នាំ២០១៩ សរុបចំនួន១៩ខ្នង ស្ថិតនៅក្នុងស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ឯក សឹង្ហ ទុំ បានឱ្យដឹងថា កាលពីរសៀលថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩ មានភ្ញៀវមួយមេធំលាយឡំផ្គរន្ទះជាខ្លាំង បានបណ្តាលឱ្យរលំផ្ទះប្រជាពលរដ្ឋ ព្រមទាំងខូចខាតសម្ភារមួយចំនួនធំផងដែរ ក៏ប៉ុន្តែមិនបង្កឱ្យប៉ះពាល់ដល់អាយុជីវិត របស់ប្រជាពលរដ្ឋណាម្នាក់នោះឡើយ។

ជាមួយគ្នានឹងការចុះជួយរុះរើផ្ទះនេះដែរ ក្រុមប្រជាពលរដ្ឋដែលទទួលរងគ្រោះ បានសម្តែងនូវក្តីសោមនស្សរីករាយយ៉ាងខ្លាំង ដោយបានឃើញអាជ្ញាធរស្រុក-ខេត្ត និងកម្លាំងប្រដាប់អាវុធ តែងតែយកចិត្តទុកដាក់ខ្លាំងចំពោះពួកគាត់ នៅគ្រាលំបាក។

គេសង្កេតឃើញចុះទៅរុះរើ និងកសាងជួសជុលផ្ទះប្រជាពលរដ្ឋឡើងវិញ មិនតែប៉ុណ្ណោះនាំយកស័ង្កសីជាច្រើនសន្លឹក និងអំណោយជាគ្រឿង ឧបភោគបរិភោគមួយចំនួន ដែលជាអំណោយរបស់ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តបន្ទាយមានជ័យ យកទៅប្រគល់ជូនដល់ដៃប្រជាពលរដ្ឋរងខូចខាតផ្ទះ ជួយសង្រ្គោះបឋម ដើម្បីដោះស្រាយទុកលំបាក់របស់ប្រជាពលរដ្ឋ៕