(ភ្នំពេញ)៖ ស្របពេលដែលប្រជាជនខ្មែរ កំពុងរៀបចំខ្លួន ដើម្បីប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ស្ថានទូតអាមេរិកប្រចាំកម្ពុជា បានបង្ហោះសារជូនពរ ដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ ឲ្យជួបតែជ័យជម្នះ និងសេចក្តីសុខគ្រប់ប្រការ។ នេះបើយោងតាមការផ្សាយរបស់ Facebook ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា។

Facebook របស់ស្ថានទូតអាមេរិក បានបញ្ជាក់យ៉ាងដូច្នេះថា៖ «សួស្តីឆ្នាំថ្មី សូមមានសេរីសួស្តី ជ័យមង្គល វិបុលសុខគ្រប់ក្រុមគ្រួសារ ពីស្ថានទូតអាមេរិក ប្រចាំនៅភ្នំពេញ»

សូមបញ្ជាក់ដែរថា សម្រាប់ឆ្នាំថ្មី ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ គ.ស ២០១៩ នឹងត្រូវចូលមកដល់នៅថ្ងៃអាទិត្យ ១០កើត ខែចេត្រ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៩ ម៉ោង១៥៖១២នាទី។ ក្នុងឆ្នាំ២០១៩នេះ ប្រទេសកម្ពុជាប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា៕