(ភ្នំពេញ)៖ ស្របពេលដែលប្រជាជនខ្មែរ កំពុងរៀបចំខ្លួនដើម្បីប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ស្ថានទូតបារាំងប្រចាំកម្ពុជា នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៩នេះ បានចេញវីដេអូជូនពរប្រជាពលរដ្ឋខ្មែរ ឲ្យជួបតែពុទ្ធិពរទាំង៤ប្រការ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនេះ។

យោងតាមវីដេអូខ្លីមួយដែលបង្ហោះលើ Facebook មានឈ្មោះថា Ambassade de France au Cambodge បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ស្ថានទូតបារាំងប្រចាំកម្ពុជាសូមជូនពរប្រជាពលរដ្ឋកម្ពុជាជាមិត្តទាំងអស់ សូមទទួលបាននូវភាពរីករាយក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ និងប្រកបដោយពុទ្ធិពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ»។

សូមបញ្ជាក់ដែរថា សម្រាប់ឆ្នាំថ្មី ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ គ.ស ២០១៩ នឹងត្រូវចូលមកដល់នៅថ្ងៃអាទិត្យ ១០កើត ខែចេត្រ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៩ ម៉ោង១៥៖១២នាទី។ ក្នុងឆ្នាំ២០១៩នេះ ប្រទេសកម្ពុជាប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា៕

ខាងក្រោមនេះ ជាវីដេអូរបស់ស្ថានទូតបារាំងប្រចាំកម្ពុជា៖