(ភ្នំពេញ)៖ ពិធីបុណ្យចូលឆ្នាំ្មថ្មីប្រពៃណីជាតិខ្មែរ នឹងឈានចូលមកដល់នៅថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០១៩នេះ ក្នុងនោះក៏ឃើញថា តាមស្ថាប័នរដ្ឋ និងស្ថាប័នឯកជនបានរៀបចំតុបតែង លំអស្ថាប័នខ្លួន ដើម្បីទទួលអំណរទេវតាឆ្នាំថ្មី។

ជាក់ស្ដែងក្នុងនោះបុរី ប៉េត ហួត ដែលស្ថិតលើផ្លូវជាតិលេខ១ ពីស្ពានព្រះមុនីវង្ស (ច្បារអំពៅ) នៅពីខាងស្តាំដៃលោកអ្នកនឹងឃើញថា ការរៀបចំចង្កៀងគោមផ្កាយអមដោយក្បូក្បាច់ រចនាផ្ការំដួលខ្មែររំលេចឡើងនូវភាពស្រស់ស្អាត នៅលើដងផ្លូវអមសងខាងច្រកខ្លោងទ្វារ បុរី ប៉េង ហួត ហ្គ្រេនស្តាផ្លាទីនីម (បឹងស្នោ) ដែលបានតុបតែងជារៀងរាល់ឆ្នាំ ដើម្បីស្វាគមន៍បុណ្យចូលឆ្នាំថ្មី និងអ្នកធ្វើដំណើរឆ្លងកាត់គ្រប់រូបចូលថតរូបកម្សាន្ត ទុកជាអនុស្សារីយ៍ផងដែរ។

ស្នាដៃតុបតែងខាងលើនេះកើតចេញពី គំនិតកូនខ្មែរ ព្រមទាំងរៀបចំតាមរចនាបថខ្មែរសុទ្ធសាធ ដើម្បីសិរីសួស្តីវិបុលសុខសុភមង្គលក្នុងឆ្នាំថ្មីនេះ។

ឆ្លៀតក្នុងឱកាសឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ខាងមុខនេះ បុរី ប៉េង ហួត សូមប្រសិទ្ធិពរជ័យសេរីសួស្តីជ័យមង្គលវិបុលសុខមហាប្រសើរ និងចម្រើនរុងរឿងជានិរន្ត៍ ចូលមានដល់លោកអ្នក និងក្រុមគ្រួសារសូមឲ្យមានសុខភាពល្អ, កម្លាំងមាំមួន និងជោគជ័យគ្រប់ភារកិច្ច៕