(ភ្នំពេញ)៖ នឹកដើម ដង្ហើមដល់មែន ជជែកគ្នាមិនទាន់ចប់ផងស្រួលបួលផង ស្រាប់តែព័ត៌មាន ស្តីពី OPPO Reno ដ៏ទាក់ទាញបានបង្ហាញខ្លួន ជាផ្លូវការហើយ នៅក្នុងកម្មវិធីសម្ពោធ (Launch Event) នៅទីក្រុងសៀងហៃ ប្រទេសចិន។

អ្វីៗទាំងអស់ដែលបានកើតឡើងនាពេលនេះ ហាក់បីដូចជាការផ្តល់ចំលើយដល់មនុស្សគ្រប់គ្នាដែលតែងមានចំងល់ចំពោះវត្តមានរបស់វា ជាពិសេសសម្រាបវ់អ្នកដែលនិយមដេញស៊េរីទូរស័ព្ទវៃឆ្លាត ពិតជាមិនខកបំណងទេ ព្រោះតែរូបរាង OPPO Reno កាន់តែប្លែក និងគុណភាពកាន់ តែកប់ស៊េរីតែម្តងជាងម៉ូឌែលមុនៗទៅទៀត។ យោងតាមព័ត៌មានបរទេសជាច្រើនបានបង្ហាញឱ្យឃើញថាទូរស័ព្ទវៃឆ្លាត OPPO Reno ត្រូវបានបែងចែកជាពីរប្រភេទគឺប្រភេទ Renoធម្មតា មានចំនួន៤ពណ៌ និង Reno 10X Hybrid Zoom មានពីរពណ៌ដ៏ស្រស់ស្អាតផងដែរ។

ម៉ូឌែលរបស់ OPPO ចុងក្រោយនេះបានប្តូរ Style Logo ផ្នែកខាងក្រោយមកជាផ្តេកស្របគ្នាជាមួយនឹងកាមេរ៉ាខាងក្រោយទាំងអស់ និងមាន Font មូលស្អាតជាងមុន ដែលមើលទៅប្លែកម្យ៉ាងដែរ ហើយបើយើងក្រលេកមើលម៉ូឌែល Reno ធម្មតាទាំង៤ពណ៌វិញ ពិតជាទាក់ទាញរបស់គេមែន សឹងតែអាចនិយាយបានថាមនុស្សគ្រប់វ័យអាចប្រើវាបានទាំងអស់គ្នា មិនចាំបាច់គិតច្រើននោះឡើយ។

ចំណែក Reno 10X Hybrid Zoom វិញ ដឹងតែមិនបាច់ថ្លែងទេធានាថាពេញចិត្តស្តូក សម្រាប់ក្រុមអ្នកជំនាញថតរូប ឬ Professional Photographers គឺថាកប់ខ្លាំងណាស់ Zoom យ៉ាងម៉េចក៏នៅតែមិនបែកគុណភាពរូបដែរ ថតបានកាន់តែស្អាត និងថតកាន់ច្បាស់តែម្តង។ អ្វីដែលសំខាន់នោះ គឹការរចនារូបរាងរបស់ OPPO Reno ត្រូវបានគេធ្វើឡើងយ៉ាងយកចិត្តទុកដាក់ និងព្រិតព្រាងបំផុត ប្រកបដោយគំនិតច្នៃប្រឌិតខ្ពស់ មិនធ្លាប់មានពីមុនមក ព្រមទាំងសោភ័ណ្ឌភាពដ៏ទាក់ទាញខ្លាំងណាស់សម្រាប់ស្រទាប់យុវវ័យ និងមជ្ឈឹមវ័យ។

OPPO Reno នៅតែប្រើក្រយ៉ៅដៃស្កេននៅលើអេក្រង់លាតពេញដដែល រចនាពណ៌បែប Gradient ប៉ុន្តែអ្វីដែលប្លែកខ្លាំងនោះ គឺ បច្ចេកវិទ្យាកាមេរ៉ារបស់ Reno 10X Hybrid Zoom និងកាមេរ៉ាបង្កប់ខ្លួន បែបត្របកផ្លិត មើលទៅ Cool និងប្លែកតែម្តង គ្រាន់តែឃើញរូបភាព របស់វាភ្លាម ស្រម៉ៃចង់ប្រើតែម្តង។ ដូច្នេះយើងសុំបញ្ឈប់ស្រមើស្រម៉ៃត្រឹមនេះ ហើយសាកចូលរួមទាយទាំងអស់គ្នាថា OPPO Reno នឹងមកដល់ប្រទេសកម្ពុជាយើងឬអត់? ហើយប្រសិនមកមែន មកដល់នៅពេលណា? ហើយតើវានឹងមកទាំងពីរប្រភេទហ្នឹង ឬ យ៉ាងណា? មានអ្នកណាដឹងអត់ជួយប្រាប់គ្នាផង៕