(ភ្នំពេញ)៖ បន្ទាប់ពីការឆ្លងកាត់ប្រព័ន្ធ ធ្វើតេស្តប្រេងឥន្ធនៈ ដែលមានតែមួយ និងដំបូងបង្អស់ពីក្រុមហ៊ុនកាល់តិច ដែលហៅថា ការធ្វើតេស្តដោយប្រើឧបករណ៍ Boroscope កាលពីខែតុលា ឆ្នាំ២០១៨ កន្លងទៅនេះ បានធ្វើឲ្យអ្នកបើកបរយល់ច្បាស់ ពីប្រភេទប្រេងឥន្ធនៈ ដែលពួកគេប្រើប្រាស់ សម្រាប់យានយន្តរបស់ពួកគេ គឺមានភាពខុសគ្នាយ៉ាងខ្លាំង។

លទ្ធផលទទួលបានជាក់ស្តែង ពីការត្រួតពិនិត្យស៊ូប៉ាប់ចំនួន១៦២ស៊ូប៉ាប់ ចេញពីយានយន្តចំនួន២៣គ្រឿង នៅក្នុងប្រទេសកម្ពុជា បានបង្ហាញថា យានយន្តដែលប្រើប្រាស់ប្រេងឥន្ធនៈកាល់តិច សម្រេចបានលទ្ធផលពិន្ទុជាមធ្យម៩.៧ លើ១០ទៅលើកម្រិតភាពស្អាត ក្នុងស៊ូប៉ាប់ម៉ាស៊ីន។

លទ្ធផលនេះ គឺលើសឆ្ងាយពីដៃគូប្រេងឥន្ធនៈប្រកួតប្រជែងនៅកម្ពុជា ដែលទទួលបានលទ្ធផលពិន្ទុ ជាមធ្យមត្រឹមតែ៧.៦ លើ១០។ ចំពោះយានយន្តដែលចាក់ប្រេងឥន្ធនៈធម្មតា គឺមានភាពខុសគ្នាកាន់តែខ្លាំង ជាមួយលទ្ធផលពិន្ទុទទួលបានត្រឹមតែ៧.០ លើ១០ប៉ុណ្ណោះ។ យានយន្តដែលយកមកធ្វើតេស្ត ជាយានយន្តដែលមានអាយុកាល១៦ឆ្នាំ និងបើកបរបានចម្ងាយ២០០,០០០គីឡូម៉ែត្រ។

ការធ្វើតេស្តដោយប្រើឧបករណ៍ Boroscope បំពាក់ដោយកាមេរ៉ាពិសេស ដើម្បីពិនិត្យផ្នែកខាងក្នុងនៃប្រព័ន្ធប្រេងយានយន្ត និងមើលពីភាពស្អាត នៃផ្នែកសំខាន់ៗរបស់ម៉ាស៊ីន។ នៅទីតាំងធ្វើតេស្ត ក្នុងស្ថានីយប្រេងឥន្ធនៈកាល់តិច បូកគោ អ្នកចូលរួមធ្វើតេស្ត យានយន្តទទួលបានពិន្ទុល្អ ឬខ្ពស់អាចមើលឃើញ តាមរយៈបច្ចេកវិទ្យាទំនើប។

អតិថិជនម្នាក់ ឈ្មោះ សន ពៅ មកពីក្រុងភ្នំពេញ បាននិយាយថា «វាជាលើកដំបូងហើយ ដែលខ្ញុំបានឃើញលទ្ធផលជាក់ស្តែងបែបនេះ ដូច្នេះវាពិតជាគួរឲ្យកត់សម្គាល់។ នៅពេលខ្ញុំឃើញឧបករណ៍នេះអាចប្រើប្រាស់នៅប្រទេសកម្ពុជា គឺពិតជាមានអត្ថប្រយោជន៍ខ្លាំងណាស់ ហើយវាផ្តល់ឲ្យខ្ញុំនូវទំនុកចិត្ត»

អតិថិជនម្នាក់ទៀត ឈ្មោះ ផឹង គិតវឌ្ឍនៈ មកពីក្រុងភ្នំពេញ បានឲ្យដឹងដែរថា «ខ្ញុំពិតជាភ្ញាក់ផ្អើល ដោយសារតែខ្ញុំជឿជាក់លើប្រេងឥន្ធនៈ ដែលខ្ញុំប្រើប្រាស់កន្លងមក តែដល់ពេលឃើញលទ្ធផល ជាក់ស្តែងអ៊ីចឹង ខ្ញុំពិតជាខកចិត្តខ្លាំងណាស់។ ទោះជាយ៉ាងណា ខ្ញុំសប្បាយចិត្ត ដែលខ្ញុំអាចដឹងថា យានយន្តរបស់ខ្ញុំមានបញ្ហា តាមរយៈអ្នកជំនាញរបស់កាល់តិច»

យោងតាមលោក Daniel Hwang ដែលជានាយកគ្រប់គ្រងផលិតផល របស់ក្រុមហ៊ុន Chevron ប្រចាំកម្ពុជា បានឲ្យដឹងថា «អ្នកបើកបរយានយន្តជាធម្មតា មិនដឹងពីស្ថានភាព នៃយានយន្តរបស់ខ្លួនទេ។

លោកថា ការធ្វើតេស្តដោយប្រើឧបករណ៍ Boroscope ផ្តល់ឱកាសឲ្យយើង បង្ហាញដល់អ្នកបើកបរទាំងអស់ នៅក្នុងប្រទេសកម្ពុជា បានដឹងថា ប្រេងឥន្ធនៈ កាល់តិច ជាមួយ Techron® ជួយរក្សាម៉ាស៊ីនយានយន្តបានស្អាត ផ្តល់ឲ្យយានយន្តដំណើរការល្អ ដោយមិនគិតពីអាយុកាលយានយន្តរបស់ពួកគេ»៕