(ព្រះសីហនុ)៖ គណៈប្រតិភូកងទ័ពជើងទឹកប្រជាជនវៀតណាមដឹកនាំដោយ លោកឧត្តមនាវីត្រី ងូ សុីឃ្វៀត មេបញ្ជាការរងកងទ័ពជើងទឹកប្រជាជនវៀតណាម បានអញ្ជើញមកជួបជូនពរ នាយឧត្តមនាវី ទៀ វិញ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេញ្ជាការកងទ័ពជើងទឹក និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ ព្រមទាំងនាយនាវី នាយនាវីរង ពលនាវិកកងទ័ពជើងទឹក និងកងកម្លាំងមានសមត្ថកិច្ចក្នុងគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ នាឱកាស ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីយ៌ជាតិខ្មែរ ឆ្នាំកុរ ឯកសក័ ព.ស២៥៦៣។

ជំនួបជូនពរជាមិត្តភាព របស់គណៈប្រតិភូកងទ័ពជើងទឹកប្រជាជនវៀតណាមពេលនេះ បានធ្វើឡើងនៅបញ្ជាការដ្ឋានទីបញ្ជាការជួរមុខគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ នាខេត្តព្រះសីហនុ នារសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩។

នៅរសៀលថ្ងៃដដែលនេះដែរ នាយឧត្តមនាវី ទៀ វិញ ក៏បានទទួលជួបប្រតិភូនគរបាលព្រំដែនទឹកវៀតណាម និងប្រតិភូបញ្ជាការដ្ឋានតំបន់៥ កងទព័ជើងទឹកប្រជាជនវៀតណាម ដែលអញ្ជើញមកជួបសជួបសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីជាបន្តបន្ទាប់ផងដែរ។

នាឱកាសនោះដែរ គណៈប្រតិភូវៀតណាម ក៏បានចូលរួមកម្មវិធីសម្ពោធសមិទ្ធផលមួយចំនួនមានដូចជា៖ អគារសាលប្រជុំមិត្តភាព និងអគារល្បាតរួម របស់កងទ័ពជើងទឹកមូលដ្ឋានសមុទ្រ ដែលជាជំនួយរបស់កងទ័ពជើងទឹកប្រជាជនវៀតណាមក្នុងគម្រោងកិច្ចសហប្រតិបត្តិការ រវាងកងទ័ពជើងទឹក នៃកងយោធពលខេមរភូមិន្ទកម្ពុជា និងកងទ័ពជើងទឹកប្រជាជនវៀតណាម ដែលភាគីប្រទេសទាំង២ បានអនុវត្តជាបន្តបន្ទាប់កន្លងមកនេះ៕