(ភ្នំពេញ)៖ ការសម្តែងសិល្បៈចម្រុះទ្វីបអាស៊ី ដ៏មហស្ចារ្យដែលមិនធ្លាប់មានពីមុននៅកម្ពុជា និងដែលមានការចូលរួមសម្តែង ដោយកំពូលអ្នកសិល្បៈជាង៥០នាក់ មកពីជុំវិញពិភពលោក នឹងផ្តល់ជូននៅសាលមហោស្រព NABA នៅណាហ្គាទី២ ចាប់ពីថ្ងៃទី១២ មេសា តទៅចាប់ពីម៉ោង ៨ យប់។

ការសម្តែងសិល្បៈចម្រុះទ្វីបអាស៊ីដ៏មហស្ចារ្យនេះ ចូលរួមសម្តែងដោយក្រុមសៀកហ្វាពន្លឺសិល្បៈ ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញ ក្នុងប្រទេសកម្ពុជា ក្រុមរាំ ADEM Dance Crew ដែលទទួលបាន ការចុចប៊ូតុងមាស ពីកម្មវិធីប្រឡងទេពកោសល្យ ទ្វីបអាស៊ី Asia’s Got Talent មកពីប្រទេស Kyrgyzstan ក្រុមរាំ DIVAs មកពីប្រទេសថៃ និងអ្នកសម្តែងអន្តរជាតិជាច្រើនទៀត។

ធានាថា ពិតជាប្លែក និងជក់ចិត្តគ្មានពីរនៅកម្ពុជា! វាជាការសម្តែងរយៈពេល ៦០ នាទីពេញនៅក្នុងសាលមហោស្រពបច្ចេកវិទ្យាវីដេអូ 3D mapping ដំបូងគេបង្អស់នៅកម្ពុជា។ ត្រៀមខ្លួនទទួលយកនូវបទពិសោធន៍ថ្មី និងប្លែកពីការសម្តែងរបស់ក្រុមហ្វាពន្លឺសិល្បៈ ដែលសម្តែងដោយអ្នកលេងសៀកវ័យក្មេង ដ៏ប៉ិនប្រសប់លាយឡំ ជាមួយការសម្តែងសៀកសម័យទំនើប។

មិនតែប៉ុណ្ណោះក្រុមរាំ ADEM Dance Crew មកពីកម្មវិធីប្រឡងទេពកោសល្យទ្វីបអាស៊ី នឹងបង្ហាញក្បាច់រាំដ៏អស្ចារ្យ ដែលមិនគួរឲ្យមិនជឿ និងនឹកស្មានមិនដល់ សម្រាប់ទស្សនិកជនទស្សនាកម្សាន្ត។ បន្ថែមទៅលើការសម្តែងដោយក្រុមសៀក និងក្រុមរាំខាងលើ NABA ក៏មានការសម្តែងដោយក្រុមរាំ DIVAs មកពីប្រទេសថៃ ជាមួយការច្រៀង និងរាំជាមួយឈុតសម្លៀកបំពាក់ ដ៏ទាក់ទាញផងដែរ។

ការសម្តែងនេះ មានផ្តល់ជូនពីរៀងរាល់ថ្ងៃព្រហស្បតិ៍ ដល់ថ្ងៃចន្ទ ចាប់ពីម៉ោង ៨ យប់ជាមួយតម្លៃសំបុត្រ ២៥$ ក្នុងមួយសន្លឹក និងមានដាក់លក់ចាប់ពីឥឡូវនេះ នៅបញ្ជរលក់សំបុត្រ នៅសាលមហោស្រព NABA ឬលោកអ្នកអាចជាវសំបុត្រ តាមរយៈ www.nagaworld.com ។

អ្វីដែលពិសេសផងដែរនោះ ពុកម៉ែបងប្អូនអាចទិញកញ្ចប់ «អាហារពេលល្ងាច និងទស្សនាការសម្តែង» សម្រាប់២នាក់ តម្លៃចាប់ពី ៦៨$ ប៉ុណ្ណោះ នៅពេលអ្នកពិសាប៊ុហ្វេកំពូលរសជាតិ នៅភោជនីយដ្ឋាន The Pangea ឬភោជនីយដ្ឋាន 2Pangea នៅមុនការសម្តែង។

បន្ទាប់ពីទស្សនាការសម្តែងរួច ពុកម៉ែបងប្អូន អាចទៅពិសាប៊ុហ្វេបង្អែម នៅភោជនីយដ្ឋាន 2Pangea ម្នាក់ ១២$ ឬពុកម៉ែបងប្អូន អាចទៅពិសាម្ហូបរសជាតិដើម បែបអាស៊ីនៅភោជនីយដ្ឋានក្រោមដី Food Pavilion (ជាន់ក្រោមដីណាហ្គាទី ២) ដែលមានតម្លៃសមរម្យបំផុត។

ទិញសំបុត្ររបស់អ្នកឥឡូវនេះ សម្រាប់ការទស្សនាការសម្តែងសិល្បៈទ្វីបអាស៊ី ដ៏មហស្ចារ្យលើកដំបូងក្នុងរាជធានីភ្នំពេញ មានតែនៅសាលមហោស្រព NABA នៅណាហ្គាទី២ប៉ុណ្ណោះ៕

សាលមហោស្រព NABA ផ្តល់ជូននូវ «ការសម្តែងសិល្បៈចម្រុះទ្វីបអាស៊ី» ដ៏មហស្ចារ្យពីរៀងរាល់ថ្ងៃព្រហស្បតិ៍ ដល់ថ្ងៃចន្ទ នៅម៉ោង ៨ យប់

ក្រុមរាំ ADEM Dance Crew មកពីប្រទេស Kyrgyzstan ដែលទទួលបានការចុចប៊ូតុងមាស នៅក្នុងកម្មវិធី Asia’s Got Talent

ក្រុមហ្វាពន្លឺសិល្បៈដ៏ល្បីឈ្មោះ ក្នុងព្រះរាជាណាចក្រកម្ពុជា សម្តែងនៅសាលមហោស្រព NABA