(ភ្នំពេញ)៖ យ៉ាងហោចណាស់មានមនុស្ស៣នាក់ បានស្លាប់ភា្លមៗ នៅនឹងកន្លែងកើតហេតុ និង៤នាក់ផ្សេងទៀតរងរបួសធ្ងន់ស្រាល ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ ដែលបានកើតឡើងដោយសាររថយន្ត Highlander បានបុកគ្នាពេញទំហឹងជាមួយរថយន្តដឹកទឹកកក នៅតាមបណ្តោយផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ ៦៣-៦៤ ស្ថិតក្នុងភូមិក្រាំងខ្វាវ ឃុំគីរីវន្ត ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ នាវេលាម៉ោង០៥៖២០នាទីព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩នេះ៕