(ភ្នំពេញ)៖ លោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប បានអះអាងថា ការប្រឡងជ្រើសរើសមន្ត្រីជាប់កិច្ច សន្យារយៈពេលខ្លី សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៩ គឺធ្វើឡើងប្រកបដោយយុត្តិធម៌ និងតម្លាភាព ហើយវិញ្ញាសាប្រឡងត្រូវបានបិទទៀត ដោយមានហត្ថលេខា និងមានត្រានៅពីលើកញ្ចប់វិញ្ញាសាបិទៀតនោះ។ នេះបើតាមសេចក្តីជូនដំណឹងរបស់ គ.ជ.ប ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាន។

គ.ជ.ប បានរៀបចំប្រឡងជ្រើសរើសមន្ត្រីជាប់កិច្ចសន្យារយៈពេលខ្លីមានចំនួន ១,៦៤៦ក្រុម ស្មើនឹងចំនួន ៣,២៩២រូប ដើម្បីបម្រើការងារ នៅតាមឃុំ-សង្កាត់ ចំនួន១,៦៤៦ នៅទូទាំងប្រទេស។ ដើម្បីឱ្យការប្រឡងនេះ ប្រកបដោយតម្លាភាព និងសុច្ចរិតភាព គ.ជ.ប បានចាត់តាំងសមាជិក គ.ជ.បទាំង៩រូប និងមន្រ្តីអគ្គលេខាធិការដ្ឋាន គ.ជ.ប ចំនួន២៥រូប ចុះទៅត្រួតពិនិត្យ និងសម្របសម្រួលការប្រឡងតាមបណ្តារាជធានី-ខេត្តទាំង២៥។

នាឱកាសនេះ លោក ស៊ិក ប៊ុនហុក បានចុះទៅខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ ដើម្បីធ្វើការត្រួតពិនិត្យ និងជាអធិបតីក្នុងការកាត់កញ្ចប់ វិញ្ញាសាប្រឡង ហើយការចុះឈ្មោះបោះឆ្នោតមានសារៈសំខាន់ណាស់ប្រសិនបើគ្មានឈ្មោះក្នុងបញ្ជីបោះឆ្នោតទេ គឺមិនមានសិទ្ធិចូលរួមបោះឆ្នោត ជ្រើសរើសមេដឹកនាំបានទេ ក្រុមចុះឈ្មោះបោះឆ្នោត ដែលបានប្រឡងជាប់ត្រូវតែបំពេញភារកិច្ច និងតួនាទីរបស់ខ្លួនឱ្យស្របទៅតាមច្បាប់បទបញ្ជា និងនីតិវិធី ដែលនៅជាធរមាន៕

ខាងក្រោមនេះ ជាសេចក្តីជូនដំណឹងរបស់ គ.ជ.ប៖