(កណ្តាល)៖ លោក ម៉ោញ កុសល សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានទទួលមរណភាពនៅព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៩នេះ នាវេលាម៉ោង៤៖១០នាទី ក្នុងជន្មាយុ ៧០ឆ្នាំ នៅគេហដ្ឋានក្រុងតាខ្មៅ ខេត្តកណ្តាល (ជាប់ផ្លូវជាតិលេខ២១)។

សូមបញ្ជាក់ថា លោក ម៉ោញ កុសល ធ្លាប់ជាសមាជិកសភាពីរអាណត្តិគឺ ពីឆ្នាំ១៩៩៣-១៩៩៨ និងចាប់ពីឆ្នាំ ១៩៩៨-២០០៣។ លោកក៏ធ្លាប់ជាអតីតអភិបាលខេត្តកំពងស្ពឺ និងអភិបាលខេត្តបន្ទាយមានជ័យ មុនពេលបោះឆ្នោតសកលឆ្នាំ១៩៩៣ ផងដែរ ហើយមុនពេលទទួលមរណភាព លោកជាសមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជាផងដែរ៕