(ភ្នំពេញ)៖ ក្រុមហ៊ុន TAN CHONG MOTOR (CAMBODIA) PTY. LTD. ដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្តាច់មុខនូវរថយន្ត Nissan និងជាបុត្រសម្ព័ន្ធរបស់ តាន់ចុង ម៉ូធ័រ ហូលឌីង ប៊ីអេចធី (ម៉ាឡេស៉ី) នៅរាត្រីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៩ បានប្រារព្ធពិធីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ នៅក្នុងអគារតាំងបង្ហាញថ្មីយ៉ាងធំទូលំទូលាយរបស់ខ្លួន។

បើមើលទៅលើបរិយាកាសនៃកម្មវិធីវិញ អ្នកចូលរួមម្នាក់ៗបានលើកដៃកាន់ទូរស័ព្ទថតរូបភាព ព្រមទាំងផ្តោតអារម្មណ៍មើលការសម្តែងរបាំត្រុដិ មិនដាក់ភ្នែកគ្រប់ៗគ្នា។ បន្ថែមពីនេះ នៅក្នុងបរិវេណនៃពិធីនេះ ត្រូវបានរចនាឡើងតាមបែបខ្មែរសុទ្ធសាធ ដែលមានដាក់រទេះគោ, ស្លឹកត្នោត និងផ្លែធញ្ញជាតិជាច្រើនមុខទៀតយ៉ាងដេរដាស។

កម្មវិធីដែលមានបង្ហាញជូនរបាំប្រពៃណីខ្មែរនេះ បានធ្វើឲ្យអតិថិជន Nissan កោតសរសើរក្រុមហ៊ុនមិនដាច់ពីមាត់ ចំពោះគំនិតនៃការរៀបចំពិធីអបអរសាទរបុណ្យចូលឆ្នាំខ្មែរ ឆ្នាំ២០១៩នេះ។ អតិថិជនបានលើកឡើងស្រដៀងគ្នាថា ក្រុមហ៊ុន TAN CHONG MOTOR បានរៀបចំកម្មវិធី ដោយបង្ហាញនូវគំនិតជាតិខ្មែរនិយមសុទ្ធសាធ គួរឱ្យយកគម្រូតាម។

ក្នុងឱកាសនោះ លោក Hout Kimmeng ប្រធានជាន់ខ្ពស់ប្រចាំប្រទេសរបស់ក្រុមហ៊ុន TAN CHONG MOTOR (CAMBODIA) បានលើកឡើងថា នៅក្នុងក្រុមហ៊ុន TAN CHONG Group មានវប្បធម៌ និងគុណតម្លៃស្រដៀងគ្នាទៅនឹងប្រពៃណីខ្មែរដែរ គឺជឿជាក់លើភាពជាដៃគូរយៈពេលយូរអង្វែង ជាមួយនឹងអតិថិជនរបស់ក្រុមហ៊ុនលោក។ លោកបន្តថា ការមានរថយន្ត Nissan គ្រាន់តែជាចំណុចចាប់ផ្តើមប៉ុណ្ណោះ ហើយក្រុមហ៊ុនលោកប្តេជ្ញាចិត្តរួមដំណើរជាមួយអតិថិជន តាមរយៈការវិនិយោគឥតឈបឈរលើផ្នែកសេវា ក្រោយពេលលក់របស់ក្រុមហ៊ុន។

លោកបន្ថែមថា «យើងបានវិនិយោគលើក្រុមបច្ចេកទេស ដែលទទួលបានការបណ្តុះបណ្តាលកម្រិតខ្ពស់ ឱ្យបម្រើការងារជាក្រុមផ្តល់សេវាក្រោយពេលលក់នៅ អ៉ី-ការ៉ាស់របស់យើង ដែលសុទ្ធតែជាអ្នកមានចំណេះដឹងច្បាស់លាស់ អំពីការប្រើប្រាស់ឧបករណ៍វិភាគទំនើបចុងក្រោយបង្អស់ ដើម្បីកំណត់រក និងដោះស្រាយបញ្ហានានាដែលអាចកើតមាន»

លើសពីនេះ លោក Hout Kimmeng បានគូសបញ្ជាក់ថា នាឱកាសពិធីបុណ្យចូលឆ្នាំខ្មែរនេះ ក្រុមការងារផ្តល់សេវាក្រោយពេលលក់ (អ៉ី-ការ៉ាស់) នឹងផ្តល់ជូនការបញ្ចុះតម្លៃចំនួន ១០% ចំពោះការប្តូរប្រេងម៉ាស៉ីន ដើម្បីជួយបង្កើនសុវត្ថិភាពផ្លូវចិត្តសម្រាប់អតិថិជន ដែលធ្វើដំណើរទៅលេងស្រុកកំណើត។

លោកបានបន្ថែមថា អគារតាំងបង្ហាញរថយន្ត Nissan ថ្មីយ៉ាងទូលំទូលាយនេះ មានទីធ្លាគ្រប់គ្រាន់ដែលអាចតាំងបង្ហាញរថយន្ត Nissan គ្រប់សេរ៊ីទាំងអស់ ដូចជារថយន្ត ALL-NEW NISSANTERRA, Nissan URVAN, Nissan NAVARA Premium និង New Nissa X-TRAIL ដោយអតិថិជនអតិថិជននឹងទទួលបានភាពសប្បាយរីករាយ ក្នុងការពិនិត្យមើលលក្ខណៈពិសេស របស់ប្រព័ន្ធបម្លាស់ទីឆ្លាតរបស់រថយន្ត Nissan ៕