(ភ្នំពេញ)៖ នារសៀលថ្ងៃសុក្រ ០១កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៩ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងទេសចរណ៍ រៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត ប្រគេនទេយ្យទានចំពោះព្រះសង្ឃ និងបង្សុកូលប្រោះព្រំ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ នៅទីស្តីការក្រសួងទេសចរណ៍។

ក្នុងឱកាសនោះ ក៏មានការសម្តែងរបាំត្រុដិ និងរបាំជូនពរដើម្បីបណ្តេញឧបទ្រពចង្រៃក្នុងឆ្នាំចាស់ និងទទួលយកនូវពរជ័យសេរីមង្គលឆ្នាំថ្មី ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងទេសចរណ៍ផងដែរ៕