(ភ្នំពេញ)៖ លោក Scott Neeson ស្ថាបនិកអង្គការមូលនិធិកុមារកម្ពុជា បានរៀបរាប់ទាំងភាពសោកស្តាយជាទីបំផុត ក្រោយពីមានភាពមហន្តរាយ ដែលគូរឱ្យមានភាពសោកស្តាយដែល បណ្តាលមកពីអគ្គិភ័យ បានឆាបឆេះបំផ្លាញផ្ទះរបស់ប្រជាពលរដ្ឋក្រីក្រ នៅម្តុំគំនរសំរាមក្នុងសហគមន៍ស្ទឹងមានជ័យ កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៩ កន្លងទៅថ្មីៗនេះ ដោយបានបន្សល់ទុក មនុស្ស៥២គ្រួសារ ជាមួយនឹងក្មេងៗជាច្រើនគ្មានផ្ទះសម្បែង គ្មានអាហារ គ្មានសំលៀកបំពាក់នោះឡើយ ដោយសារតែអគ្គិភ័យបានឆេះអស់គ្មានសល់។

លោក Scott Neeson បានថ្លែងថា នៅក្នុងករណីអគ្គិភ័យឆាបឆេះ គឺនៅពេលនោះលោកកំពុងតែនៅទីក្រុង los angeles ហើយលោកបានទទួលទូរសព្ទមួយ ដែលបានប្រាប់លោកថា មានអគ្គិភ័យបានឆាបឆេះ នៅក្នុងតំបន់សហគមន៍នៅស្ទឹងមានជ័យ ហើយក្នុងចំណោម ផ្ទះដែលត្រូវបានអគ្គិភ័យឆាបឆេះនោះ ក៏មានក្រុមគ្រួសារ ដែលលោកស្គាល់ផងដែរ ដែលពួកគេបានបាត់បង់ទីជំរក និងអ្វីគ្រប់យ៉ាងនៅសល់តែសំលៀកបំពាក់ជាប់ខ្លួនមួយកំប្លេរតែប៉ុណ្ណោះ។

លោកបន្តថា លោកពិតជាមានការសោកស្តាយខ្លាំងណាស់ ដែលលោកមិនអាចជួយពួកគេបានភ្លាមៗនោះទេ ព្រោះតែលោកនៅឆ្ងាយខ្លាំងពេក លោកបានត្រឹមតែប្រាប់បុគ្គលិកអង្គការរបស់លោក ត្រូវតែធ្វើយ៉ាងណា ត្រូវជួយក្មេងៗ និងប្រជាពលរដ្ឋដែលរងគ្រោះទាំងអស់ឱ្យមានសុវត្ថិភាពតែប៉ុណ្ណោះ។

ក្រោយពីមកដល់ភ្នំពេញភ្លាម បន្ទាប់ពីចុះពីយន្តហោះ លោកក៏ទៅដល់កន្លែងដែលមានអគ្គីភ័យឆេះនេះភ្លាមៗ ហើយវាគឺពិតជាធ្វើឱ្យលោករន្ធត់ចិត្តមែនទែន បន្ទាប់ពីបានឃើញកម្រិត នៃការបំផ្លាញនៃអគ្គិភ័យនេះ ដោយបំផ្លាញគ្មានសល់សូម្បីតែដើមឈើ និងផ្ទះថ្មដែលនេះគឺវាពិតជារន្ធត់ខ្លាំងណាស់។

សម្រាប់ព័ត៌មានលម្អិតពីអគ្គិភ័យដែលលោក លោក Scott Neeson បានលើកឡើងនេះ សូមទស្សនាវីដអូ ទាំងស្រុងខាងក្រោមនេះ៖