(ភ្នំពេញ)៖ សណ្ឋាគារ ហាយ៉ាត់ រីជីនស៊ី ភ្នំពេញ បានរៀបចំពិធីបញ្ចប់គ្រោងអគារដល់ជាន់កំពូលដ៏ជោគជ័យ នៅព្រឹកថ្ងៃច័ន្ទទី៥ ខែមេសា ឆ្នាំ២០១៩នេះ ដើម្បីអបអរសាទរដល់ការបញ្ចប់ រួចរាល់នៃការសាងសង់ គ្រោងអគារនៃសណ្ឋាគារ។

សំណង់អគារសណ្ឋាគារហាយ៉ាត់ រីជីនស៊ី ភ្នំពេញ គឺជាការចូលរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍអគារខ្ពស់ លើសពីនេះទៅទៀតវត្តមាននៃសណ្ឋាគារហាយ៉ាត់ រីជីនស៊ី ភ្នំពេញ គឺជាការចាប់ផ្តើមនៃសករាជថ្មី ក្នុងការបម្រើវិស័យសេវាកម្មដល់ទីផ្សារក្នុងស្រុក និងឧស្សាហកម្មទេសចរណ៍ក្នុងប្រទេសកម្ពុជា។

សណ្ឋាគារហាយ៉ាត់ រីជីនស៊ី ភ្នំពេញ បានចាប់ផ្តើមការសាងសង់ក្នុងកាលពីខែមេសា ឆ្នាំ២០១៧។ សណ្ឋាគារលំដាប់ផ្កាយ៥នេះរំពឹងថារួចរាល់ និងស្វាគមន៍ភ្ញៀវទូទាំងសកលលោក ក្នុងដើមឆ្នាំ២០២០ខាងមុខនេះ។ សណ្ឋាគារហាយ៉ាត់ រីជីនស៊ី ភ្នំពេញ មានទីតាំងស្ថិតនៅចំបេះដូងនៃសង្កត់វប្បធម៌ និងពាណិជ្ជកម្ម ជាសណ្ឋាគារលំដាប់ផ្កាយ៥លំដាប់ថ្នាក់អន្តរជាតិឈានមុខគេ ដែលរួមមានបន្ទប់ស្នាក់នៅចំនួន ២៥០បន្ទប់ ភោជនីយដ្ឋានលំដាប់ប្រណីត កន្លែងស្ប៉ាលំដាប់ថ្នាក់អន្តរជាតិ អាងហែលទឹក និងបារ៍នៅជាន់កំពូល ដែលបង្ហាញពីទិដ្ឋភាពដ៏ស្រស់ស្អាត នៃព្រះបរមរាជវាំង និងទន្លេមេគង្គ។

សណ្ឋាគារហាយ៉ាត់ រីជីនស៊ី ភ្នំពេញ ក៏មានទីតាំងសម្រាប់អាពាហ៍ពិពាហ៍ សាលមហោស្រព និងពិពណ៌ និងសាលប្រជុំ។ នៅពេលសណ្ឋាគារសណ្ឋាគារហាយ៉ាត់ រីជីនស៊ី ភ្នំពេញ បានបញ្ចប់រួចរាល់ សណ្ឋាគារនេះនិងធ្វើឱ្យរាជធានីភ្នំពេញ កា្លយជាគោលដៅដ៏ពេញនិយមទាំងគោលដៅទេសចរណ៍ និងគោលដៅជំនួញ ដែលរួចចំណែកយ៉ាងសំខាន់ដ៏កំណើនសេដ្ឋកិច្ចជាតិ ក៏ដូចជាលើកស្ទួយមុខមាត់ប្រទសកកម្ពុជាផងដែរ៕