(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម ចេញតារាងកំណត់តម្លៃប្រេងឥន្ធនៈ លក់រាយតាមស្ថានីយ ក្នុងប្រទេសកម្ពុជា ចាប់ពីថ្ងៃនេះ ដល់១៥ ខែមេសា ឆ្នាំ២០១៩ ដោយបញ្ជាក់ថា តម្លៃសាំងធម្មតាមានតម្លៃ៣៧៥០រៀលក្នុង១លីត្រ និងម៉ាស៊ូតមានតម្លៃ ៣៥៥០រៀលក្នុង១លីត្រ៕