(ភ្នំពេញ)៖ រដ្ឋសភា បានចេញសេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលសម័យប្រជុំលើកទី២ នីតិកាលទី០៦ ដោយអនុម័តលើរបៀបវារៈចំនួន៤ ដែលកិច្ចប្រជុំនេះ បានធ្វើឡើងក្រោមអធិបតីភាព សម្តេច ហេង សំរិន ប្រធានរដ្ឋសភា។ នេះតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋសភា ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី១ ខែមេសា ឆ្នាំ២០១៩នេះ។

ក្នុងសេចក្ដីប្រកាសព័ត៌មាន បានបញ្ជាក់ថា អង្គប្រជុំបានធ្វើការពិភាក្សា និងអនុម័តតាមរបៀបវារៈមួយទាំង៤រួមមាន៖

១៖ អានព្រះរាជសារព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាត្រកម្ពុជា ជូនសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៦ ។

២៖ ស្តាប់របាយការណ៍ ស្តីពីសកម្មភាពរបស់រដ្ឋសភាចន្លោះសម័យប្រជុំរដ្ឋសភាលើកទី១ និងលើកទី ២ នីតិកាលទី ៦ ។

៣៖ ការបោះឆ្នោតជ្រើសតាំងលោកស្រី លី វួចឡេង ជាសមាជិកក្រុមប្រឹក្សាធម្មនុញ្ញសម្រាប់អាណត្តិ ឆ្នាំ ២០១៩-២០២៨។

៤៖ ការបោះឆ្នោតជ្រើសតាំង៖ ក. លោក ប្រាជ្ញ ច័ន្ទ ជាសមាជិកគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា, ខ. លោក ច័ន្ទ សុផល ជាសមាជិកគណៈកម្មការ មហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ។

រដ្ឋសភា បានអបអរសាទរយ៉ាងខ្លាំងក្លាទទួលព្រះរាជសារនេះ ហើយតាមរយៈសម្តេចពញាចក្រី ហេង សំរិន អង្គប្រជុំបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត និងថ្វាយព្រះពរមហាប្រសើរថ្វាយ ព្រះករុណាជាម្ចាស់ជីវិតលើត្បូង និងព្រះមហាក្សត្រី នរោត្តម មនុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាពសេចក្តីថ្លៃថ្នូរ និងសុភមង្គល។

បន្ទាប់មក គណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា នៃរដ្ឋសភា និងគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ នៃរដ្ឋសភាបានធ្វើការបោះឆ្នោតផ្ទៃក្នុងគណៈកម្មការ ដើម្បីជ្រើសតាំងប្រធាន និងអនុប្រធានគណៈកម្មការ ហើយលទ្ធផលនៃការបោះឆ្នោត ត្រូវបានសម្តេចពញាចក្រី ហេង សំរិន ជាប្រធានរដ្ឋសភា៕

សូមអានសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋសភា ដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖