(ភ្នំពេញ)៖ ក្រោយពីដាក់ដំណើរការឲ្យលក់សាកល្បងនូវផលិតផលឱសថបំប៉នសុខភាព សារ៉ាយសមុទ្រឃូស៊ី (COOSEA Premium Spirulina) នៅលើទីផ្សារ ប្រកបដោយជោគជ័យកន្លងមក ឥឡូវនេះក្រុមហ៊ុនសម្រស់ធម្មជាតិឯ.កបានប្រកាសសម្ពោធជាផ្លូវការនូវផលិតផលស្តង់ដាលេខ១នាំចូលផ្តាច់មុខពីអាមេរិកនេះហើយ។ 

ការប្រកាសនេះត្រូវបានធ្វើឡើងកាលពីព្រឹកថ្ងៃទី៣១ខែមីនា ឆ្នាំ២០១៩ នេះ ក្រោមវត្តមានចូលរួមពីសំណាក់តំណាងរោងចក្រផលិតឧសថបំប៉នសុខភាពផ្ទាល់ ថ្នាក់ដឹកនាំក្រុមហ៊ុន និងភ្ញៀវកិត្តិយស ហើយរឿងដែលអស្ចារ្យបំផុតនោះ គឺនៅព្រឹកថ្ងៃសម្ពោធនេះមានអតិថិជនរាប់ពាន់នាក់ បានឈរតំរង់ជួរយ៉ាងវែងមុខក្រុមហ៊ុនដើម្បីចាំទិញផលិតផលសារ៉ាយសមុទ្រ ឃូស៊ី ដែលទិដ្ឋភាពបែបនេះកម្រកើតមានណាស់នៅប្រទេសកម្ពុជា។

ថ្វីត្បិតតែការចរាចរណ៍លក់លើទីផ្សារត្រឹមតែរយៈពេលខ្លីប៉ុណ្ណោះ ប៉ុន្តែផលិតផលសារ៉ាយសមុទ្រឃូស៊ី (COOSEA Premium Spirulina) ទទួលបានការគាំទ្រច្រើនលើសលប់នឹកស្មានមិនដល់ពីអតិថិជនទាំងក្នុងប្រទេស និងក្រៅប្រទេសរហូតដល់ជាង ៣០ប្រទេសឯណោះ។

ការគាំទ្រយ៉ាងច្រើនសន្ធឹកសន្ធាប់បែបនេះ ក៏ព្រោះតែជាផលិតផលនេះ ប្រើមួយដឹងមួយ មិនស្តាយលុយ មានប្រសិទ្ធភាពខ្លាំង ផលិតពីវត្ថុធាតុដើមធម្មជាតិសុទ្ធសាទ មានស្តង់ដាខ្ពស់របស់អាមេរិក និងមានអ្នកប្រើប្រាស់យ៉ាងច្រើនបានជាសះស្បើយពីជម្ងឺផ្សេងៗពីគ្នា។ នេះបើតាមការបញ្ជាក់របស់អតិថិជនដែលបានឈរតំរង់ជួរមុខក្រុមហ៊ុន សម្រស់ធម្មជាតិ ដើម្បីចាំទិញផលិតផលសារ៉ាយសមុទ្រឃូស៊ីទាំងព្រឹកព្រលឹម។

លោកស្រី នួន ស៊ុន្ទរី អគ្គនាយិកា សម្រស់ធម្មជាតិ បានលើកឡើងថា «សុខភាពគឺជាទ្រព្យសំខាន់ជាងគេ ហើយអ្នកណាក៏ចង់មានសុខភាពល្អដែរ»។ លោកស្រីបន្តថា ក្រុមហ៊ុន សម្រស់ធម្មជាតិ បានកំណត់ទស្សនវិស្ស័យយ៉ាងមុតស្រួចថា «ក្រុមហ៊ុននឹងធ្វើអោយប្រជាជនកម្ពុជាមានសុខភាពល្អប្រសើរជាងមុន និងអាចរស់បានយូរជាងមុន ១០ឆ្នាំបន្ថែមទៀតនៅឆ្នាំ ២០៣០»

លោកស្រីបន្ថែមថា ក្រុមហ៊ុនសម្រស់ធម្មជាតិមិនយកសុខភាព និងសម្រស់របស់អតិថិជនមកលេងសើចជាដាច់ខាត ហើយទំនុកចិត្តពីអតិថិជនគឺជារឿងសំខាន់មកលើផលិតផលមួយនេះ ដោយទំនុកចិត្តគឺកើតចេញពីគុណភាពនៃផលិតផល ប្រសិទ្ធភាពនៃផលិតផល និងការសន្យារបស់ក្រុមហ៊ុនជាមួយអតិថិជនដែលមិននិយាយកុហក់អតិថិជនយកតែលុយ។

លោកស្រីបានបញ្ចាក់ថា ផលិលផល សារ៉ាយសមុទ្រឃូស៊ី (COOSEA Premium Spirulina) ជាផលិតផលលេខ១ ស្តង់ដាពិភពលោក និង ឆ្លងកាត់ការពិសោធន៍ច្បាស់លាស់ពីមន្ទីពិសោធន៍នៅសហរដ្ឋអាមេរិក និងមន្ទីពិសោធន៍នៃប្រទេសកម្ពុជា ព្រមទាំងមានបញ្ជិការអនុញ្ញាតិពីក្រសួងសុខភិបាលត្រឹមត្រូវផងដែរ មុននឹងដាក់លក់ជូនអតិថិជន។

អ្វីដែលកាន់តែធ្វើឲ្យអតិថិជនធ្លាប់ទិញយកទៅប្រើប្រាស់ហើយជាប់ចិត្តនោះ គឺផលិតផលរបស់សម្រស់ធម្មជាតិជាផលិតផលកម្រ គុណភាពលេខ១ ប្រើមួយដឹងមួយ ហើយអតិថិជនអាចទទួលបានការប្រឹក្សាពីសុខភាព និងសម្រស់ជារៀងរហូតផងដែរ។

សម្រាប់ថ្ងៃបើកប្រកាសសម្ពោធដំណើរការជាផ្លូវការនេះដែរ ក្រុមហ៊ុនក៏មានកម្មវិធីនៃការលក់ជូនដល់អតិថិជនដ៏អស្ចារ្យ ហើយមានតែម្តងគត់ គឺការទិញ ២កំប៉ុង ថែមជូន១កំប៉ុង និងថែមជូនការដូរពិសេស១កញ្ចប់ថែមទៀតផង។

លោកស្រីនួន ស៊ុន្ទរី សង្ឃឹមថាការប្រកាសបើកសម្ពោធដំណើរការផលិតផលកមួយនេះជាផ្លូវការ នឹងកាន់តែផ្តល់ទំនុកចិត្តខ្ពស់ និងបន្ថែមភាពកក់ក្តៅលើផលិតផលមួយនេះដល់អតិថិជន។

គួរបញ្ជាក់ថា ក្រុមហ៊ុនសម្រស់ធម្មជាតិដែលនាំចូលផលិតផលពីសហរដ្ឋអាមេរិកផ្ដាច់មុខ មានតែមួយគត់នៅប្រទេសកម្ពុជាមានអាសយដ្ឋានស្ថិតនៅផ្ទះលេខ 35A កែងផ្លូវ 510សង្កាត់ផ្សារដើមថ្កូវ ចំការមន នៅខាងត្បូងរង្វង់មូលផ្សារដើមថ្កូវ ១គីឡូម៉ែត្រ៕