(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន ២៩៩៤គ្រឿង រកឃើញល្មើសច្បាប់ ៥១០គ្រឿង (ម៉ូតូ៧៩%) អប់រំ ២៣១គ្រឿង និងផាកពិន័យ ២៧៩គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី៣០ ខែមីនានេះ ត្រួតពិនិត្យរួមបានចំនួន ១,១៧២គ្រឿង, អប់រំ ១១៦គ្រឿង និងផាកពិន័យ ២១០គ្រឿង។

សម្រាប់លទ្ធផលនៃការត្រួតពិនិត្យរយៈពេល ៣០ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៩នេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន ១០៨,៧៦៤គ្រឿង រកឃើញយានយន្តល្មើស ១៩,២៧៣គ្រឿង (ម៉ូតូ៧៧%) ក្នុងនោះអប់រំ ៦,៧៥៩គ្រឿង និងផាកពិន័យ ១២,៥១៤គ្រឿង (ម៉ូតូ៩៩%)ផងដែរ៕