(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចម៉ែ មុនិនាថ សីហ​នុ បានយាងទៅដល់ទីក្រុងប៉េកាំងហើយ នៅរសៀល ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៩នេះ ដើម្បីសម្រាកពិនិត្យព្រះរាជសុខភាព។

ព្រះមហាក្សត្រ និងសម្តេចម៉ែ បានយាងចាកចេញពីប្រទេសកម្ពុជា នៅវេលាម៉ោង៩៖០០នាទីព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៩។ នៅក្នុងការយាងទៅពិនិត្យព្រះរាជសុខភាពនៅថ្ងៃអាទិត្យនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា, សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា និងសម្តេចហេង សំរិន ប្រធានរដ្ឋសភា បានអញ្ជើញថ្វាយព្រះរាជដំណើររបស់ព្រះអង្គទាំងទ្វេផងដែរ។

ចំណែកកិច្ចការរបស់ប្រមុខរដ្ឋកម្ពុជាស្តីទី បានធ្លាក់ទៅលើសម្តេចសាយ ឈុំ ប្រធានព្រឹទ្ធសភា បន្ទាប់ពីព្រះមហាក្សត្រ អវត្តមាននៅក្នុងប្រទេស៕