(ភ្នំពេញ)៖ ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋ នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩នេះ លោក មូន ចេអ៉ិន (Moon Jae-in) ប្រធានាធិបតីសាធារណរដ្ឋកូរ៉េ បានចូលគាល់ព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នៅព្រះបរមរាជវាំង បន្ទាប់ពីនោះលោកបានទៅបំពាក់កម្រងផ្កានៅវិមានឯករាជ្យ រួមទាំងគោរពព្រះវិញ្ញាណក្ខន្ធ សម្តេចព្រះបរមរតនកោដ្ឋផងដែរ។

ខាងក្រោមនេះជាកម្រងរូបភាពនានារបស់ លោកប្រធានាធិបតីកូរ៉េខាងត្បូង ចូលគាល់ព្រះមហាក្សត្រ, ដាក់កម្រងផ្កានៅវិមានឯករាជ្យ និងគោរពវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ, បន្ទាប់មកលោកប្រធានាធិបតី បានអញ្ជើញជួបពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា៕