(ភ្នំពេញ)៖ ក្រសួងមហាផ្ទៃ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩នេះ បានចេញលិខិតមួយផ្ញើទៅអភិបាលរាជធានីខេត្ត ស្តីពីការរៀបចំវេទិកាពិគ្រោះយោបល់ជាមួយសមាគម អង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍នានានៅមូលដ្ឋានក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។

យោងតាមលិខិតនេះ ក្រសួងមហាផ្ទៃ បានស្នើដល់អភិបាលរាជធានីខេត្តទាំងអស់ ត្រូវកំណត់ឲ្យបានជាក់លាក់នូវកាលបរិច្ឆេទ នៃវេទិកាពិគ្រោះយោបល់សម្រាប់ឆ្នាំ២០១៩ ដោយមានការចូលរួមពីមន្ទីរជំនាញនានា អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ រដ្ឋបាលក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ព្រមទាំងសមាគម អង្គការមិនមែនរដ្ឋាភិបាល នៅសហគមន៍នានានៅមូលដ្ឋាន រួចហើយផ្ញើកាលបរិច្ឆេទនៃវេទិការៀបចំពិគ្រោះយោបល់ ជូនមកក្រសួងមហាផ្ទៃ។

បន្ទាប់ពីបញ្ចប់អង្គវេទិកា រដ្ឋបាលរាជធានីខេត្ត ត្រូវធ្វើរបាយការណ៍ជាលាយលក្ខណ៍អក្សរ ស្តីពីលទ្ធផលសំណើ សំណូមពរសំខាន់ៗ រួមទាំងបញ្ហានានា ដែលមិនអាចដោះស្រាយបាននៅក្នុងសមត្ថកិច្ចរបស់ខ្លួន ផ្ញើមកក្រសួងមហាផ្ទៃ ដើម្បីស្នើសុំការសម្របសម្រួល និងជួយគាំទ្រក្នុងការដោះស្រាយ៕

ខាងក្រោមនេះ​​ ជាលិខិតរបស់ក្រសួងមហាផ្ទៃ៖