(ភ្នំពេញ)៖ លោក Jack Ma មហាសេដ្ឋីលំដាប់ពិភពលោករបស់ចិន និងប្រធានក្រុមហ៊ុន Alibaba បានមកធ្វើទស្សនកិច្ចនៅខេត្តសៀមរាប ដើម្បីស្វែងរកឱកាសវិនិយោគនៅកម្ពុជា។

នេះបើយោងតាមមន្ត្រីអាកាសយានដ្ឋានអន្តរជាតិ ខេត្តសៀមរាប ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងនៅយប់ថ្ងៃទី១១​ ខែមីនា ឆ្នាំ២០១៩។​

មន្រ្តីដដែលរូបនោះបានបញ្ជាក់ថា លោក Jack Ma មកទស្សនកិច្ចនៅខេត្តសៀមរាប តាមរយៈក្រុមហ៊ុនឯកជនមួយ ប៉ុន្តែមិនដឹងថា លោកនឹងស្នាក់នៅកម្ពុជា ប៉ុន្មានថ្ងៃ និងគ្រោងជួបមន្រ្តីណា នៅឡើយទេ។ លោកនឹងធ្វើដំណើរកំសាន្តនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ៕