(ភ្នំពេញ)៖ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយដែលបង្កគ្រោះថ្នាក់មានហានិភ័យ ខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម (គ.ប.ផ.ក) នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩ នឹងដុតបំផ្លាញទំនិញក្លែងក្លាយ៧០តោន ដែលបង្ក្រាបនាពេលកន្លងទៅ។

បើតាមសេចក្ដីប្រកាសព័ត៌មាន របស់គ.ប.ផ.ក ដែលអង្គភាព Fresh News ទទួលបាននៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៩នេះ បានបញ្ជាក់ថា ពិធីដុតបំផ្លាញទំនិញនេះ ធ្វើឡើងក្រោមអធិបតីភាព សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅទីលានដីតាមបណ្តោយមហាវិថី សម្តេចតេជោ៦០ម៉ែត្រ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។

សូមអានខ្លឹមសារលម្អិត នៃសេចក្ដីប្រកាសព័ត៌មាន របស់គ.ប.ផ.ក ដែលមាននៅខាងក្រោមនេះ៖