(ភ្នំពេញ)៖ ក្រុមហ៊ុនចំនួន៤ រួមមាន ក្រុមហ៊ុន Seed, ក្រុមហ៊ុន A&G, ក្រុមហ៊ុន YIT និងក្រុមហ៊ុន SSANA បានសម្ពោធផលិតផលសម្ភារសំណង់ និងបរិក្ខាអេឡិចត្រូនិក។

ក្នុងការដាក់សម្ពោធផលិតផល និងតាំងបង្ហាញឧបករណ៍អេឡិចត្រូនិច​ និង​សម្ភារ​សំណង់គុណភាពខ្ពស់​នេះ មានការអញ្ជើញចូលរួមក្រោមអធិបតីភាពលោក ហ៊ុន ស៊ីណាត និងលោក សំ សិរីរតន៍ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងលោក លោកស្រីជាភ្ញៀវជាតិ និងអន្ដរជាតិជាច្រើនផងដែរ នៅសណ្ឋាគារ​សុខា។

ក្រុមហ៊ុន Seed ក្រុមហ៊ុន A & G ក្រុមហ៊ុន YIT និងក្រុមហ៊ុន SSANA បាននឹងកំពុងនាំយកសម្ភារ បរិក្ខាដែលមានបច្ចេកវិទ្យាទំនើបចុងក្រោ ដែលមានបទពិសោធ ពីប្រទេសជិតខាង មកចូលរួមចំណែកក្នុងការអភិវឌ្ឍ ដើម្បីឲ្យកម្ពុជាក្លាយទៅជាទីផ្សារអភិវឌ្ឍន៍ និងវិនិយោគក្នុងតំបន់មួយផងដែរ។

សូមបញ្ជាក់ផងដែរ អ្នករៀបចំកម្មវិធីដោយលោក យ៉ែម​ សំអូន​ ដែលលោកបានបញ្ជាក់ថា ជាច្រើនកម្មវិធីទៅហើយដែលម្ចាស់ក្រុមហ៊ុនផ្តល់ទំនុកចិត្តលើក្រុមលោក​ ឲ្យរៀបចំកម្មវិធីឲ្យ​ ហើយរាល់ពេលទទួលការងារម្ដងៗ​ គឺលោកមានការយកចិត្តទុកដាក់ខ្ពស់ ក្នុងការមើលខុសត្រូវ​ ដើម្បីឲ្យការងារដំណើរការទៅរលូន។ ជាក់ស្តែងកម្មវិធី​ Product Launching គ្រឿង​ អេឡិចត្រូនិច នេះជាកម្មវិធី​មួយដ៏ធំ​ ដូចនេះគ្រប់ផ្នែករបស់លោក គឺ​យកចិត្តទុកដាក់​ខ្លាំង ទៅលើកម្មវិធីមួយនេះផងដែរ។

ទោះបីជាយ៉ាងណា​ លោក​ យ៉ែម​ សំអូន​ ក៏អរគុណដល់អតិថិជន​ទាំងអស់ដែលជឿទុកចិត្ត​លើក្រុមលោកកន្លងមក ហើយ​ដោយសារតែការធ្វើការងារបានល្អ​ជាបន្តបន្ទាប់មកនេះ ទើបធ្វើឲ្យក្រុមលោកកាន់តែជោគជ័យ​ ហើយមានអតិថិជនកាន់តែច្រើនឡើងៗផងដែរ៕