(ភ្នំពេញ)៖ ក្រោមមូលនិធីសមាហរណកម្មអាស៊ាន-ជប៉ុន រាជរដ្ឋាភិបាលកម្ពុជា បានដាក់ឱ្យអនុវត្តគម្រោងលើកកម្ពស់សុវត្ថិភាពចរាចរណ៍ សម្រាប់សិស្សថ្នាក់បឋមសិក្សាផ្តោតលើប្រធានបទ «បន្ថយល្បឿន ដើម្បីអាយុជីវិតកុមារ»

លោក ព្រំ វន្ថា ប្រធាននាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៃ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងនៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៩នេះថា គម្រោងយុទ្ធនាការអប់រំផ្សព្វផ្សាយ សុវត្ថិភាពចរាចបន្ថយល្បឿន ដើម្បីអាយុជីវិតកុមារ នាពេលនេះ គឺជាជាគំនិតផ្លូង ដោយក្រសួងសាធារណការ និងដឹកជញ្ជូន ដែលទទួលដល់សិស្សានុសិស្សថ្នាក់បឋមសិក្សា ក្រោមប្រធានបទបាន ការឧបត្ថម្ភគាំទ្រលើការងារអនុវត្តគម្រោង ដោយអង្គការមូលសមាហរណកម្មជប៉ុន អាស៊ាន ហៅកាត់ថា ចារ្យ និងសម្របសម្រួលការងារដោយ នាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក។

លោកបន្តថា យុទ្ធនាការនេះនឹងផ្តល់ការបណ្តុះបណ្តាលស្តីពីសុវត្ថិភាពចរាចរណ៍ សម្រាប់កុមារ ដល់សិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូនៅតាមសាលាបឋមសិក្សា តាមផ្លូវជាតិលេខ១ ចំនួន ១៨សាលា និងផ្លូវជាតិលេខ ៥ ចំនួន ៤០សាលា។

លោកបន្ថែមថា គោលបំណងនៃការរៀបចំយុទ្ធនាការអប់រំផ្សព្វផ្សាយ សុវត្ថិភាពចរាចរណ៍ផ្លូវគោកដល់សិស្សានុសិស្សដើម្បីពញ្ញាក់ស្មារតី អ្នកប្រើប្រាស់ផ្លូវទាំងអស់ ឱ្យមានការប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់លើសុវត្ថិភាពថ្មើរជើង ជាពិសេសកុមារ។ លើកកម្ពស់ការយល់ ដឹងស្តីពីសុវត្ថិភាពចរាចរណ៍របស់កុមារ នៅតាមសាលាបឋមសិក្សា ដើម្បីចូលរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅក្នុងប្រទេសកម្ពុជា។ បង្កើនការអប់រំ និងផ្សព្វផ្សាយដល់ ថ្នាក់មូលដ្ឋាន កៀរគរធនធាន ក្នុងការចូលរួមអនុវត្តសកម្មភាពអប់រំផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍ ឱ្យកាន់តែច្រើនថែមទៀត។ លើកកម្ពស់ការចូលរួម និងការយកចិត្តទុកដាក់លើការងារសុវត្ថិភាពចរាចរណ៍ ពីគ្រប់ក្រសួង ស្ថាប័ន អង្គការជាតិ និងអន្តរជាតិ និងវិស័យឯកជន ដើម្បីចូលរួមការពារអាយុជីវិតកុមារកម្ពុជា គ្រោះថ្នាក់ចរាចរណ៍
និងបង្កើនកិច្ចសហកា ររវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងអង្គការមូលនិធីសមាហរណកម្មជប៉ុន អាស៊ាន។

លោកស្រី មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានថ្លែងថា ពិធីបើកដំណើរការអនុវត្តគម្រោងលើកកម្ពស់សុវត្ថិភាពចរាចរណ៍សម្រាប់សិស្សថ្នាក់បឋមសិក្សា ដែលផ្តោតលើប្រធានបទ «បន្ថយល្បឿន ដើម្បីអាយុជីវិតកុមារ» គឺជាកិច្ចសហប្រតិ បត្តិការមួយថ្មីបន្ថែមទៀត ពីលើការជួយឧបត្ថម្ភគាំទ្ររបស់រដ្ឋាភិបាល និងប្រជាពលរដ្ឋ ជប៉ុនលើវិស័យសាធារណការនិងដឹកជញ្ជូននៅកម្ពុជា។

លោកស្រីបន្តថា បច្ចុប្បន្នគ្រោះថ្នាក់ចរាចរណ៍ នៅតែជាកង្វល់ដ៏ធំរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយសារតែបញ្ហានេះនៅតែកើតមានជារៀងរាល់ថ្ងៃ បណ្តាលឲ្យមានអ្នកស្លាប់ របួស ពិការ និងខូចខាតទ្រព្យសម្បត្តិរដ្ឋ និងឯកជនជាច្រើន ខណៈដែលផ្លូវស្ពានគ្រប់ទីកន្លែង ត្រូវបាន សាងសង់ខ្វាត់ខ្វែងសម្រួលដល់ចរាចរណ៍ ដឹកជញ្ជូនបម្រើឲ្យគ្រប់ផ្នែកគ្រប់វិស័យនៃតម្រូវការរបស់ប្រជាពលរដ្ឋ និងរបស់ប្រទេសជាតិទាំងមូល។

លោកស្រីបន្តថា តាមការសិក្សាស្រាវជ្រាវក្នុងរបាយការណ៍ប្រព័ន្ធព័ត៌មាន ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៏ដែលគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ បានខិតខំចងក្រង ជារៀងរាល់ឆ្នាំឃើញថា ក្នុងចំណោមអ្នកស្លាប់ក្នុងនោះកុមារមានប្រមាណា។ កត្តាដែលនាំឲ្យនៅក្នុង មានគ្រោះថ្នាក់ចរាចរណ៍ គឺមនុស្ស ដែលបើកបរលើសល្បឿនកំណត់ វ៉ាជែង ឬបត់ដោយប្រថុយប្រថាន ការមិនគោរពសិទ្ធិអាទិភាព ការស្រវឹង ងោកងុយ និងមិនយកចិត្តទុកលើបច្ចេកទេសយានយន្ត។

ផ្អែកលើមូលហេតុទាំងនេះ ទើបរាជរដ្ឋាភិបាល តាមរយក្រសួងសាធារណការ និងដឹកជញ្ជូន ដែលមាននាយកដ្ឋានសុវត្ថិភាពចរាចរណ៍ជាអង្គភាព តំណាងបានដាក់សំណើសុំគម្រោងនេះ ពីមូលនិធីសមាហរណកម្មអាស៊ាន ជប៉ុន ដើម្បីអប់រំកុមារនៃថ្នាក់បឋម សិក្សាដើម្បីឲ្យក្មួយៗមានចំណេះដឹងអំពីសុវត្ថិភាពចរាចរណ៏តាំងពីកុមារភាព ជាមូលដ្ឋានរឹង មាំសម្រាប់ធានាសុវត្ថិភាពពីភាពជាកុមារផង និងកាន់តែច្បាស់លាស់បន្ថែម នៅពេលដែល កុមារក្លាយជាយុវជន និងក្លាយជាប្រជាពលរដ្ឋពេញលេញនៅថ្ងៃអនាគត ដើម្បីរួមចំណែកទប់ស្កាត់ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ឲ្យនៅកម្រិតទាបបំផុត ឬលប់បំបាត់តែម្ត ងតាម ដែលអាចធ្វើបាន។

តាមរបាយការណ៍ប្រចាំថ្ងៃរបស់នគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណ នៃអគ្គស្នងការនគរបាល
ជាតិឃើញថារយពេល៥ថ្ងៃ នៃខែមីនានេះ មានអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ចំនួន៣៥នាក់ ហើយកន្លែងដែលមានអ្នកស្លាប់ច្រើនជាងគេ គឺរាជធានីភ្នំពេញ ដែលមានរហូតដល់៩នាក់ ក្នុងចំណោម៣៥នាក់នេះ។
សូមជម្រាបថា ក្នុងពិធីក៏មានបទបង្ហាញ និងបញ្ហាប្រឈម ដើម្បីរួមគ្នាជួយកាត់ បន្ថយគ្រោះថ្នាក់ចរាចរណ៍ឲ្យមានប្រសិទ្ធភាពខ្ពស់ផងដែរ៕