(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ អ៊ី ឈាន រដ្ឋលេខាធិការក្រសួងការពារជាតិ បានលើកឡើងថា ប្រសិនគ្មាននយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នោះទេកម្ពុជានឹងមិនទទួលបានសុខសន្តិភាព ស្ថិភាព និងការអភិវឌ្ឍលើគ្រប់វិស័យដូចបច្ចុប្បន្ននោះទេ។

ការលើកឡើងរបស់នាយឧត្តមសេនីយ៍ អ៊ី ឈាន បានធ្វើឡើងនៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៩នេះ នៅក្នុងឱកាសដែលនាយឧត្តមសេនីយ៍ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកសិក្ខាសាលាស្តីពី ការប្រើប្រាស់ឧបករណ៍ថាមពលពន្លឺព្រះអាទិត្យ (សូឡា) ក្នុងវិស័យអភិវឌ្ឍន៍កងយោធពលខេមរភូមិន្ទ នៅនាយកដ្ឋានអភិវឌ្ឍន៍ក្រសួងការពារជាតិ។

មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិកម្ពុជារូបនេះ បានថ្លែងថា ទម្រាំបានសន្តិភាពរហូតមកដល់ពេលបច្ចុប្បន្ននេះ មិនមែនជារឿងធម្មតានោះទេ គឺសម្តេចតេជោ ហ៊ុន សែន បានខិតខំលះបង់គ្រប់ បែបយ៉ាង ទម្រាំបង្រួមបង្រួមជាតិដែលមានរយៈពេលតែ២០ឆ្នាំប៉ុណ្ណោះ ហើយធ្វើឱ្យភាគីខ្មែរទាំងអស់ព្រមទម្លាក់អាវុធ ដើម្បីចរចាបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា ដែលអូសបន្លាយអស់ជាច្រើន ឆ្នាំមកហើយនោះ។

នាយឧត្តសេនីយ៍ អ៊ី ឈាន បានបន្តថា ប្រសិនបើគ្មាសន្តិភាពពេញលេញនោះ គ្មានឡើយការអភិវឌ្ឍ គ្មានឡើយការជួបជុំគ្នា ហើយក៏មិនអាចទទួលបានចូលរួមមកវិនិយោគពីសំណាក់ ក្រុមហ៊ុនរបស់បរទេសនានា ដូចពេលបច្ចុប្បន្ននេះនោះទេ។ ដូច្នេះ សូមកងទ័ពទាំងអស់ខិតខំធ្វើយ៉ាងណាការពារសុខសន្តិភាពដែលសព្វថ្ងៃនេះឱ្យបានគង់វង្ស កុំជឿតាមការញុះញង់របស់ពួក អគិតមួយចំនួនដែលចាំតែបំផ្លាញសមិទ្ធផល ដែលជាស្នាដៃរបស់ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ដែលខិតខំកសាងចេញពីបាទដៃទទេរជាដាច់ខាត។

នាយឧត្តមសេនីយ៍ ក៏បានកោតសរសើរដល់កងកម្លាំងទាំងអស់ ដែលមានជំហរស្មារតី ស្មោះត្រង់ ស្នេហាជាតិ អនុវត្តយ៉ាងមឹងម៉ាត់នូវបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុងការការពារ រដ្ឋធម្មនុញ្ញ ព្រះមហាក្សត្រ បូរណភាពដែនដី ការពារសុខសន្តិភាព និងភាពសុខដុមរម្មនាជូនជាតិ និងប្រជាជន៕