(កណ្តាល)៖​ លោកឧកញ៉ា ស្រី ចាន់ថន អគ្គនាយកជេតគ្រុប និងលោកស្រី រ៉ាវីន​ ដើម្បីលើកកម្ពស់តម្លៃស្រ្តី​ខ្មែរ​ បានអនុញ្ញាតឲ្យបងប្អូនស្ត្រីទាំងឡាយ ដែលជាមាតា នៃពិភពលោក ក្នុងថ្ងៃទិវាសិទ្ធិនារី ៨ មីនា ខាងមុខនេះ​ ចូលរួមទស្សនាតំបន់កំសាន្តរមណីយដ្ឋានស្កាយលែន ជេតហ្គាដិន ដោយឥតគិតថ្លៃ​ ដើម្បីមកកំសាន្ត​ ថតរូបសែលហ្វី​ លក្ខណៈគ្រួសារ​ នៅសួនផ្កាដ៏អស្ចារ្យ​ ដែលជាស្នាដៃកូនខ្មែរ​ ទើបតែទទួល​បានមេដៃលេខ១​ថ្មី​ ៗ​ ជាមួយនឹងផ្ការាប់រយមុខ​សត្វចំលែក​ និងក្នុងស្រុក​គ្រប់ប្រភេទ​។

សូមបញ្ជាក់ថា ទិវាអន្តរជាតិនារី ៨ មីនា ខួបលើកទី១០៨ នៅឆ្នាំនេះ ត្រូវបានប្រារព្ធធ្វើឡើងក្រោមប្រធានបទ «លើកកម្ពស់សមភាពយេនឌ័រ និងគាំពារសង្គមដើម្បីអភិវឌ្ឍន៍ធនធានមនុស្ស»៕