(ភ្នំពេញ)៖ បើតាមការសង្កេតឃើញ ពីការបង្ហោះរូបភាពវីដេអូខ្លីមួយនៅលើ Page ផ្លូវការរបស់ទូរស័ព្ទ OPPO ដោយបានប្រកាសពីការចូលរួមលេងហ្គេម Online ដើម្បីទទួលបានឱកាសចូលរូមកម្មវិធី Launching Event F11 Pro ដែលសម្រាប់ម៉ូឌែលទូរស័ព្ទស៊េរី F11 Pro ដ៏ថ្មីស្រឡាងដែលនឹងមកដល់ប្រទេសកម្ពុជា នាពេលដ៏ខ្លីខាងមុខនេះ ។

សម្រាប់លោកអ្នកអាចចូលទៅមើលក្នុង Page ផ្លូវការនោះបាន ដោយបញ្ជាក់ច្បាស់ថា នឹងមានការជ្រើសរើស Fan របស់ OPPO ចំនួន៥នាក់ ដើម្បីចូលរួមជាមួយនឹងកម្មវិធី Launching Event សម្រាប់ស្វាគមន៍ទូរស័ព្ទ F11 Pro ដែលនឹងបង្ហាញរូបរាងពិតប្រាកដ ក្នុងប្រទេសកម្ពុជា។

ក្នុងនោះ អ្នកដែលឈ្នះទាំង៥រូប អាចមានឱកាសបានស្នាក់ នៅក្នុងសណ្ឋាគារលំដាប់ផ្កាយ៥ Sokha Hotel ចំនួនមួយយប់ និងអាចជួបជាមួយនឹងកំពូលតារាចំរៀងល្បីៗក្នុងប្រទេសកម្ពុជា មានឱកាសបានសាកល្បង សមត្ថភាពពិតប្រាកដរបស់ទូរស័ព្ទ F11 Pro មុនគេបង្អស់ ព្រមទាំងអាចរីករាយជាមួយនឹងការទទួលទានអាហារឆ្ងាញ់ៗ ទាំងអស់គ្នាថែមទៀតផង។ កម្មវិធីនេះ ផ្តល់ឱកាសសម្រាប់តែអ្នកដែលបាន Shared រូបភាពវីដេអូខ្លីរបស់ក្រុមហ៊ុន OPPO ឲ្យបានត្រឹមត្រូវទៅតាមលក្ខខណ្ឌ ដែលបានកំណត់ដោយក្រុមហ៊ុនប៉ុណ្ណោះ។

ម្យ៉ាងវិញទៀត Page ផ្លូវការមួយនេះ បានបង្ហោះវីដេអូខ្លីមួយនេះ ដោយបានបង្ហាញនូវគែមគ្រប់ជ្រុងរបស់ម៉ូឌែលថ្មី F11 Pro ដ៏សែនទាក់ទាញ មិនខុសអ្វីពីរូបភាពដែលធ្លាប់បានបែកធ្លាយ នាតាមរយៈព័ត៌មានបរទេសនានា ក្នុងពេលកន្លងមកនោះឡើយ ដោយ F11 Pro មានចំណុចពិសេសៗដូចជា អេក្រង់លាតពេញ 6.5 FHD+ មានកាមេរ៉ាក្រោយភ្លោះ២គ្រាប់កម្រិត 48MP បានបំពាក់ជាមួយបច្ចេកវិទ្យាសាកថ្មលឿន VOOC 3.0 និងបច្ចេកវិទ្យាជំនួយល្បឿន Hyper Boost ផងដែរ។

អ្វីដែលជាចំណុចទាក់ទាញមួយទៀតនោះ គឺការរចនាកាមេរ៉ាមុខបង្កប់ខ្លួននៅចំណុចកណ្តាល ស្របជាមួយនឹងកាមេរ៉ាភ្លោះក្រោយទាំង២គ្រាប់តែម្តង។ ដូចលោកអ្នកបានដឹងហើយថាត្រកូល F របស់ OPPO អ្នកណាមិនស្គាល់ និងមិនស្រលាញ់នោះ មិនត្រឹមតែប៉ុណ្ណឹងទេ ស៊េរី F គ្រប់ម៉ូឌែលទាំងអស់ សុទ្ធតែបានលក់ដាច់ និងទទួលបានការគាំទ្រខ្លាំងពីអតិថិជននៅក្នុងស្រុក និងក្រៅស្រុក។

នៅដើមខែមីនានេះ មានព័ត៌មានបែកធ្លាយជាបន្តបន្ទាប់ស្តីពីវត្តមាន F11 Pro នៅលើគេហទំព័របរទេសនានារួចមកហើយ! ហើយនៅថ្ងៃនេះ ស្រាប់តែ Page ផ្លូវការរបស់ក្រុមហ៊ុន OPPO បានចាប់ផ្តើមប្តូរ Cover របស់ពួកគេជារូបភាពទូរស័ព្ទ F11 Pro នៅផ្នែកខាងមុខនៃទូរស័ព្ទលើក្រោម ដោយភ្ជាប់ជាមួយនឹងអក្សរនៅខាងឆ្វេងដៃសរសេរថា F11 Pro 48MP Portrait ច្បាស់ឥតខ្ចោះនៅទីងងឹត៕