(ព្រះសីហនុ)៖ ឆ្លើយតបទៅនឹង កំណើនប្រជាពលរដ្ឋ និង តំរូវការចាំបាច់ នូវលំនៅឋាន ដែលសមរម្យ សម្រាប់ការ រស់នៅប្រកបដោយ ផាសុកភាព ក៏ដូចជាដើម្បីចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ វិស័យអចលនទ្រព្យ ដើម្បីកំណើនសេដ្ឋកិច្ចនៅកម្ពុជា លោកស្រីសៅ សុផានី អគ្គនាយិការក្រុមហ៊ុន ហ្គ្រីន ខុសថល និង លោកឧកញ៉ា ឡាច ប៊ុនលីម អគ្គនាយក ក្រុមហ៊ុនសំណង់ ផ្ទះល្វែងមានជ័យ ហ្គូលលែន សហការគ្នា បោះទុនប្រមាណ១២០លានដុល្លាអាមេរិក ដើម្បីវិនិយោគទៅលើការសាងសង់សំណង់ផ្ទះល្វែង និងអាគារពាណិជ្ជកម្មផ្សេងៗលើទំហំផ្ទៃដីជាង៦ហិកតា មានទីតាំងស្ថិតនៅក្នុងភូមិ៣ សង្កាត់លេខ ១ក្រុងព្រះសីហនុ ខេត្តព្រះសីហុន ដែលគម្រោង សាងសង់នេះ បានបើកការដ្ឋាន ជាផ្លូវការ នៅព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៩។

ការបោះទុនវិនិយោគទៅលើការសាងសង់សំណង់អចលនទ្រព្យនៅលើទឹកដីខេត្តព្រះ សីហនុរបស់ក្រុមហ៊ុនហ្គ្រីនខុសថល និងក្រុមហ៊ុនសំណង់ផ្ទះល្វែង មានជ័យហ្គូលលែន គឺបានបង្ហាញពីការ រីកចំរើននិងសក្កានុពលភាពរបស់ក្រុមហ៊ុនក្នុងស្រុករបស់យើង ដែលពី១មួយឆ្នាំទៅមួយឆ្នាំ កាន់មានការសមត្ថភាពគ្រប់គ្រាន់ក្នុងការវិនិយោគ លើវិស័យអចលនទ្រពនៅកម្ពុជា។

ជាការពិតណាស់រយៈពេល២០ឆ្នាំនៃ សន្តិភាព ពេញលេញ របស់ ព្រះរាជាណាចក្រកម្ពុជា បានធ្វើឲ្យវិស័យសេដ្ឋកិច្ច មានការរីកចំរើននិងមាន កំណើនខ្ពស់ គួជាទីមោទនៈ។ ក្នុងនោះការចូលរួមរបស់វិស័យឯកជន គឺជាចលករ នៃកំណើនសេដ្ឋកិច្ច ដូច្នេះ ទើបរាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកថា ការធានាបរិកាសអំណោយផលសំរាប់ធុរកិច្ចការ វិនិយោគពនិង ការអភិវឌ្ឍមានសារសំខាន់ណាស់ សម្រាប់ទាក់ទាញវិនិយោគទាំង នៅក្នុង និងក្រៅប្រទេស ក៏ដូចជាសម្រាប់ភាព លូតលាស់របស់វិស័យឯកជន។មនុញ្ញផល នៃនយោបាយឈ្នះឈ្នះបានផ្តល់នូវកាលានុវត្តភាពជំរុញឲ្យសេដ្ឋកិច្ចកម្ពុជាសម្រេចបានកំណើនយ៉ាងឆាប់រហ័ស។

កម្រិតជីវភាព របស់ប្រជាជន កាន់តែល្អប្រសើរ ដែលឆ្លុះបញ្ចាំង តាមសូចនាករសង្គមផលិតផលសរុបក្នុងស្រុកក្នុងមនុស្សម្នាក់ទទួលបានជាមធ្យមកើនដល់១,៤៣៥ដុល្លារអាមេរិកនៅឆ្នាំ២០១៧។

តាមរយៈកំណើននេះ បានធ្វើឲ្យប្រជាជនយើងមានលទ្ធភាព ក្នុងការជ្រើសរើសលំនៅដ្ឋានសមរម្យ សម្រាប់ការរស់របស់ពួកគេ ហើយកត្តានេះបានជំរុញ ឲ្យវិនិយោគិនក្នុងស្រុកយើងធ្វើការវិនយោគលើការសាសាងសំណង់ផ្ទះគ្រប់ប្រភេទជាបន្តបន្ទាប់ ដើម្បីបំរើសេចក្តីត្រូវការក្នុងការរស់នៅរបស់ប្រជាពលរដ្ឋនាពេលបច្ចុប្បន្ន។

គួរកត់សំគាល់ថា ខេត្តព្រះសីហនុ ជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់ ក្នុងចំណោមប៉ូល សេដ្ឋកិច្ចទាំងបី (ភ្នំពេញ,ក្រុងព្រះសីហនុ និងខេត្តសៀមរាប) ដូច្នេះការវិនិយោគ របស់ក្រុមហ៊ុន ហ្គ្រីនខុសថល និងក្រុមហ៊ុនសំណង់ផ្ទះល្វែងមានជ័យ ហ្គូលលែនលើទឹកដីខេត្តព្រះសីហនុ គឺពិតជាបានរួមចំណែកជំរុញការអភិវឌ្ឍន៍ វិស័យអចលនទ្រព្យក្នុងខេត្តនេះ កាន់តែមានការ រីកចំរើនថែមទៀត៕