(ភ្នំពេញ)៖ ស្រីស្រស់សម្ផស្សឆើតឆាយ រាងកាយល្វត់ល្វន់ គួរជាទីទាក់ទាញក្រសែភ្នែក​ របស់បុរសៗតារាសម្ដែង ដួង ស្រីពេជ្រ ហើយបានប្ដូរឈ្មោះ​​ទៅជា ដួង ម៉ានិច ដើម្បីយកហុងស៊ុយ​​​ក្នុងការងារសិល្បៈ នឹងលាតត្រដាងពីភាពសិច​ស៊ីរបស់កញ្ញា ​និងបកស្រាយពីការរិះ​គន់ និងលាតត្រដាង​ពីជីវិតផ្ទាល់ខ្លួន​ឲ្យមហាជនបានដឹង តាមរយៈកម្មវិធី «​អាថ៌បាំងក្រៅឆាក​របស់តារា» ​របស់ Fresh News TV នៅព្រលប់ថ្ងៃសៅរ៍ ទី១៦ ខែកញ្ញា ឆ្នាំ២០១៧នេះ។

កម្មវិធី «​អាថ៌បាំងក្រៅឆាករបស់តារា» របស់ Fresh News TV នៅព្រលប់ថ្ងៃសៅរ៍នេះ គឺឈានជា​សប្តាហ៍ទី២​​ ហើយប្រិយមិត្តនិងទស្សនិកជន​នឹងបានជួប ជាមួយ​តារាសម្ដែងដ៏សិចស៊ី ទាំងសំដី ​និងកាយវិការ ព្រមទាំងហ៊ានប្រឡែង​​លេង​​នឹងសត្វ​ពស់ គឺកញ្ញា ដួង មានិច ដោយនាងនឹងមកលាតត្រដាង នូវជីវិត​តស៊ូគ្រប់បែបយ៉ាង ទម្រាំ​មានឈ្មោះល្បី​រហូតមកដល់សព្វថ្ងៃនេះ។

យ៉ាងណាមិញ ថ្មីៗនេះ បណ្ដា​អ្នកគាំទ្រ នៅក្នុងសង្គម Facebook របស់តារាស្រីចង្កេះអង្ក្រង ដួង ម៉ានិច បានសម្ដែងការរិះគន់​ ទៅលើភាពសិចស៊ីរបស់នាង ថាជាភាពសិចស៊ីជ្រុលហួសហេតុ។ ដូចនេះនៅព្រលប់ថ្ងៃសៅរ៍ កុំភ្លេចរង់ចាំស្តាប់ ការបកស្រាយរបស់នាងផ្ទាល់ ក្នុងកម្មវិធី «​អាថ៌កំបាំងក្រៅឆាក របស់​តារា» ដែលមានផ្សាយផ្ទាល់ ពី Fresh News TV នៅ​វេលា​ម៉ោង​៧ ដល់​ម៉ោង ៨ យប់ ហើយក៏មានចាក់ផ្សាយឡើងវិញ នៅថ្ងៃអាទិត្យចាប់ពី​ម៉ោង​៧ ដល់​ម៉ោង​៨ យប់ដូចគ្នាផងដែរ៕