(ភ្នំពេញ)៖ គិតត្រឹមយប់ថ្ងៃទី១១ វិច្ឆិកា ២០២០ ក្រសួងអប់រំ យុវជន និងកីឡាបានរកឃើញថា អង្គភាពក្រោមឱវាទក្រសួងអប់រំ យុវជន និងកីឡា ដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍០៣ វិច្ឆិកា សរុបមានចំនួន២៤។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងអប់រំ ប្រាប់បណ្តាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកានេះ។

លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ បានបញ្ជាក់ថា អង្គភាពក្រោមឱវាទក្រសួងដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍០៣ វិច្ឆិកា សរុបមានចំនួន២៤ គឺ៖ គ្រឹះស្ថានសិក្សាសាធារណៈចំនួន៩ គ្រឹះស្ថានសិក្សាឯកជនចំនួន១០ មន្ទីរអប់រំ យុវជន និងកីឡាខេត្តចំនួន០៤ និងក្លឹបហាត់កីឡាចំនួន១នៅពហុកីឡដ្ឋានជាតិអូឡាំពិក។

លោកបន្តថា អង្គភាពទាំងនេះ បានចាត់ចែងអនុវត្តវិធានការតាមការណែនាំ របស់ក្រសួងសុខាភិបាលយ៉ាងខ្ជាប់ខ្ជាន់។ ក្រសួងអប់រំ យុវជន និងកីឡាបានផ្អាកដំណើរការសិក្សាក្នុងថ្នាក់រៀន ជាបណ្តោះអាសន្នរយ:ពេល០២សប្តាហ៍ និងបន្តការសិក្សាតាមអនឡាញនៅរាជធានីភ្នំពេញ ទីរួមខេត្តកណ្តាល និងទីតាំងគោលដៅ។ ក្រសួងអប់រំ យុវជន និងកីឡាបានផ្អាកដំណើរការជាបណ្តោះអាសន្ននៅពហុកីឡដ្ឋានជាតិអូឡាំពិក រហូតដល់មានការជូនដំណឹងជាថ្មី។ លទ្ធផលតេស្តកូវីដ-១៩ របស់អ្នកពាក់ព័ន្ធស្ថិតក្នុងការផ្សព្វផ្សាយរបស់ក្រសួងសុខាភិបាល។

ស្ថានភាពនៃអង្គភាពក្រោមឱវាទក្រសួងគិតត្រឹមយប់ថ្ងៃទី១១ វិច្ឆិកា ឆ្នាំ២០២០៖

២៤. គ្រឹះស្ថានសិក្សាសាធារណៈទី៩៖ សិស្ស២នាក់បានជួបជាមួយអ្នកប៉ះពាល់ ក្នុងព្រឹត្តិការណ៍០៣ វិច្ឆិកា។
២៣. គ្រឹះស្ថានសិក្សាសាធារណៈទី៨៖ សិស្ស២នាក់បានជួបជាមួយអ្នកប៉ះពាល់ ក្នុងព្រឹត្តិការណ៍០៣ វិច្ឆិកា។
២២. គ្រឹះស្ថានសិក្សាសាធារណៈទី៧៖ សិស្ស៥នាក់បានជួបជាមួយអ្នកប៉ះពាល់ ក្នុងព្រឹត្តិការណ៍០៣ វិច្ឆិកា។
២១. មន្ទីរអប់រំ យុវជន និងកីឡាខេត្តទី៤៖ បុគ្គលិក១រូបទទួលទានអាហារជាមួយអ្នកប៉ះពាល់ ក្នុងព្រឹត្តិការណ៍០៣ វិច្ឆិកា។
២០. មន្ទីរអប់រំ យុវជន និងកីឡាខេត្តទី៣៖ បុគ្គលិក១រូបបានចូលរួមប្រជុំជាមួយអ្នកប៉ះពាល់ ក្នុងព្រឹត្តិការណ៍០៣ វិច្ឆិកា។

ស្ថានភាពនៃអង្គភាពក្រោមឱវាទក្រសួងគិតត្រឹមយប់ថ្ងៃទី១០វិច្ឆិកា ឆ្នាំ២០២០៖

១៩. គ្រឹះស្ថានសិក្សាសាធារណៈទី៦៖ សមាជិក១រូបបានទទួលទានអាហារជាមួយអ្នកប៉ះពាល់ ក្នុងព្រឹត្តិការណ៍០៣ វិច្ឆិកា។
១៨. គ្រឹះស្ថានសិក្សាសាធារណៈទី៤៖ សមាជិក១រូបបានចូលរួមប្រជុំជាមួយអ្នកប៉ះពាល់ ក្នុងព្រឹត្តិការណ៍០៣ វិច្ឆិកា។
១៧. គ្រឹះស្ថានសិក្សាសាធារណៈទី៤៖ សមាជិកមួយចំនួនបានចូលរួមប្រជុំជាមួយអ្នកប៉ះពាល់ ក្នុងព្រឹត្តិការណ៍០៣ វិច្ឆិកា។
១៦. គ្រឹះស្ថានសិក្សាសាធារណៈទី៣៖ សមាជិកមួយចំនួនបានចូលរួមប្រជុំជាមួយអ្នកប៉ះពាល់ ក្នុងព្រឹត្តិការណ៍០៣ វិច្ឆិកា។
១៥. គ្រឹះស្ថានសិក្សាសាធារណៈទី២៖ សមាជិកមួយចំនួនបានចូលរួមប្រជុំជាមួយអ្នកប៉ះពាល់ ក្នុងព្រឹត្តិការណ៍០៣ វិច្ឆិកា។

១៤. គ្រឹះស្ថានសិក្សាសាធារណៈទី១៖ សមាជិកមួយចំនួនបានចូលរួមប្រជុំជាមួយអ្នកប៉ះពាល់ ក្នុងព្រឹត្តិការណ៍០៣ វិច្ឆិកា។
១៣. គ្រឹះស្ថានសិក្សាឯកជនទី១០៖ សិស្ស២រូបមានមាតាបិតាបានប៉ះពាល់ជាមួយអ្នកប៉ះពាល់ ក្នុងព្រឹត្តិការណ៍០៣ វិច្ឆិកា។

ស្ថានភាពនៃអង្គភាពក្រោមឱវាទក្រសួង គិតត្រឹមយប់ថ្ងៃទី០៩វិច្ឆិកា ឆ្នាំ២០២០៖

១២. មន្ទីរអប់រំ យុវជន និងកីឡាខេត្តទី២៖ សមាជិកមួយចំនួន បានចូលរួមប្រជុំជាមួយអ្នកប៉ះពាល់ ក្នុងព្រឹត្តិការណ៍០៣ វិច្ឆិកា។
១១. គ្រឹះស្ថានសិក្សាឯកជនទី៩៖ សិស្ស៣រូបមានមាតាបិតា បានប៉ះពាល់ជាមួយអ្នកប៉ះពាល់ ក្នុងព្រឹត្តិការណ៍០៣ វិច្ឆិកា។

ស្ថានភាពនៃអង្គភាពក្រោមឱវាទក្រសួងគិតត្រឹមយប់ថ្ងៃទី០៧ វិច្ឆិកា ឆ្នាំ២០២០៖

១០. ក្លឹបហាត់កីឡា១នៅពហុកីឡដ្ឋានជាតិអូឡាំពិក៖ គ្រូបង្ហាត់កីឡាការ៉ាតេដូដែលជាអង្គរក្សជនជាតិខ្មែរការពារផ្ទាល់អ្នកប៉ះពាល់ ក្នុងព្រឹត្តិការណ៍០៣ វិច្ឆិកា។
៩. មន្ទីរអប់រំ យុវជន និងកីឡាខេត្តទី១៖ បុគ្គលិក និងសមាជិកគ្រួសារចំនួន២៣រូប បានទទួលទានអាហារជាមួយអ្នកប៉ះពាល់ ក្នុងព្រឹត្តិការណ៍០៣ វិច្ឆិកា។
៨. គ្រឹះស្ថានសិក្សាឯកជនទី៨៖ សិស្ស២រូបមានមាតាបិតាបានប៉ះពាល់ជាមួយអ្នកប៉ះពាល់ ក្នុងព្រឹត្តិការណ៍០៣ វិច្ឆិកា។
៧. គ្រឹះស្ថានសិក្សាឯកជនទី៧៖ សិស្ស១រូបមានមាតាបិតាបានប៉ះពាល់ជាមួយអ្នកប៉ះពាល់ ក្នុងព្រឹត្តិការណ៍០៣ វិច្ឆិកា។

ស្ថានភាពនៃគ្រឹះស្ថានសិក្សាគិតត្រឹមយប់ថ្ងៃទី០៦ វិច្ឆិកា ឆ្នាំ២០២០៖

៦. គ្រឹះស្ថានសិក្សាឯកជនទី៦៖ សិស្ស២រូបមានមាតាបិតាដែលបានទទួលទានអាហារជាមួយអ្នកប៉ះពាល់ ក្នុងព្រឹត្តិការណ៍០៣ វិច្ឆិកា។
៥. គ្រឹះស្ថានសិក្សាឯកជនទី៥៖ សិស្ស២រូបមានមាតាបិតាបានប៉ះពាល់ជាមួយអ្នកប៉ះពាល់ ក្នុងព្រឹត្តិការណ៍០៣ វិច្ឆិកា។

ស្ថានភាពនៃគ្រឹះស្ថានសិក្សាគិតត្រឹមយប់ថ្ងៃទី០៥ វិច្ឆិកា ឆ្នាំ២០២០៖

៤. គ្រឹះស្ថានសិក្សាឯកជនទី៤៖ សិស្ស២រូបមានមាតាបិតាបានប៉ះពាល់ជាមួយអ្នកប៉ះពាល់ ក្នុងព្រឹត្តិការណ៍០៣ វិច្ឆិកា។
៣. គ្រឹះស្ថានសិក្សាឯកជនទី៣៖ សិស្ស២រូបមានមាតាបិតាបានប៉ះពាល់ជាមួយអ្នកប៉ះពាល់ ក្នុងព្រឹត្តិការណ៍០៣ វិច្ឆិកា។
២. គ្រឹះស្ថានសិក្សាឯកជនទី២៖ សិស្ស២រូបមានមាតាបិតាបានប៉ះពាល់ជាមួយអ្នកប៉ះពាល់ ក្នុងព្រឹត្តិការណ៍០៣ វិច្ឆិកា។
១. គ្រឹះស្ថានសិក្សាឯកជនទី១៖ បុគ្គលិក១រូបបានប៉ះពាល់ជាមួយអ្នកប៉ះពាល់ក្នុងព្រឹត្តិការណ៍០៣ វិច្ឆិកា។

ក្រសួងអប់រំ យុវជន និងកីឡាសូមអំពាវនាវដល់អ្នកពាក់ព័ន្ធ ក្រោមឱវាទក្រសួងអប់រំ យុវជន និងកីឡាទាំងអស់ មេត្តាបន្តរាយការណ៍ ជូនក្រសួងតាមរយ:លេខទូរស័ព្ទ០១២៣៣៥៩៩៩។ ចំពោះមុខនេះ អង្គភាពក្រោមឱវាទក្រសួងអប់រំ យុវជន និងកីឡា គណ:គ្រប់គ្រងគ្រឹះស្ថានសិក្សា លោកគ្រូ-អ្នកគ្រូ បុគ្គលិកអប់រំ សិស្សានុសិស្ស មាតាបិតា និងគ្រប់ភាគីពាក់ព័ន្ធ ត្រូវបន្តការអនុវត្តយ៉ាងខ្ជាប់ខ្ជួន នូវវិធានការសុវត្ថិភាពសុខភាព តាមគោលការណ៍ប្រតិបត្តិស្តង់ដារ របស់ក្រសួងអប់រំ យុវជន និងកីឡា និងតាមការណែនាំរបស់ក្រសួងសុខាភិបាល។

ក្រសួងអប់រំ យុវជន និងកីឡាសូមគោរពថ្លែងអំណរគុណ ជូនគ្រប់ភាគីពាក់ព័ន្ធដែលបានផ្តល់កិច្ចសហការទាន់ពេលវេលា ប្រកបដោយសុក្រឹតភាព៕