(ភ្នំពេញ)៖ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (ស៉ីម៉ាក់) បានបញ្ជាក់ឲ្យដឹងថា នៅថ្ងៃទី០៥​ ខែមីនា​ ឆ្នាំ​២០១៩នេះ​ មន្ត្រីគ្រប់គ្រងគំរោងកម្មវិធីជំនួយដោះមីនមកពីក្រសួងការបរទេសអាមេរិក បានចុះទៅពិនិត្យសកម្មភាពប្រតិបត្តការរបស់អង្គភាពសុីម៉ាក់ នៅទិសខេត្តត្បូងឃ្មុំ។

លោកអគ្គនាយកបន្តថា ទន្ទឹងនឹងនេះដែរ​ រដ្ឋាភិបាលសហរដ្ឋអាមេរិកបានសំរេចផ្តល់ជំនួយមកអង្គភាពសុីម៉ាក់ចំនួន២លានដុលា្លរ​សំរាប់រយៈពេល១២ខែ​ (០១​ ខែមីនា​ ២០១៩-២៨​ ខែកុម្ភ:​ ២០២០)​ ហេីយគំរោងនេះជាឆ្នាំទី២ នៃការដេញថ្លៃក្នុងឆ្នាំ២០១៨កន្លងទៅនេះ។

លោកបញ្ជាក់ទៀតថា គំរោងនេះជាកិច្ចសហការវាងអង្គភាពសុីម៉ាក់ និងអង្គការNPA​ ដែលអង្គភាពទាំងចុះហត្ថលខាអនុវត្តគំរោងដ៍ខ្លីខាងមុខ។

សូមរំលឹកថា នៅឆ្នាំ២០១៨ អង្គភាពស៊ីម៉ាក់ បានទទួលជំនួយថវិកាចំនួន១.៦លានដុល្លារ ពីរដ្ឋាភិបាលអាមេរិក ដើម្បីធ្វើការបោសសម្អាតគ្រាប់បែកចង្កោម រយៈពេលមួយឆ្នាំ (គិតចាប់ពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៨ ដល់ថ្ងៃទី២៨ ខែ កុម្ភៈ ឆ្នាំ២០១៩ ដែលនេះជាឆ្នាំទី១ នៃរយៈពេល២ឆ្នាំ) លើផ្ទៃដី២,២០០ហិចតា នៅខេត្តភាគខាងកើតប្រទេសកម្ពុជា៕