(ភ្នំពេញ)៖ លោក នុត ពុធដារ៉ា ជំនួយការសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងជាអភិបាលខណ្ឌដង្កោ នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៩នេះ រួមនិងមន្ត្រីរាជការខណ្ឌ សង្កាត់ ភូមិ បានចុះសំណេះសំណាលសួរសុខទុក្ខ​ប្រជាពលរដ្ឋ និងពិនិត្យគម្រោងស្ថាបនាផ្លូវបេតុងថ្មី០១ខ្សែ ប្រវែង ៣៦៦ម៉ែត្រ ទទឹង ៥ម៉ែត្រ ស្ថិតក្នុងភូមិព្រៃកីគ សង្កាត់ពងទឹក។

លោកអភិបាលខណ្ឌ បានផ្តាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់​ប្រជាពលរដ្ឋទាំងអស់ ដែលជានិច្ចកាលសម្តេចទាំងពីរ តែងបានគិតគូរ និងយកចិត្តទុកដាក់ដល់ការលំបាកនានារបស់​ប្រជាពលរដ្ឋ ព្រមទាំងបានលើកឡើងអំពីការអភិវឌ្ឍន៍រីកចម្រើន ឥតឈប់ឈរ​របស់ប្រទេសជាតិពីមួយថ្ងៃ ទៅមួយថ្ងៃ ក្រោមការដឹកនាំ​របស់សម្តេច​តេជោ ហ៊ុន សែន។

អភិបាលបានលើកឡើងថា ផ្លូវបេតុងថ្មី០១ខ្សែ នេះ នឹងជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ការប្រកបមុខរបរ និងសោភណ្ឌភាព ក្នុងការរស់នៅផងដែរ។ បងប្អូនប្រជាពលរដ្ឋ បានធ្វើការសាទរ និងថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ជាពិសេសអាជ្ញាធរមូលដ្ឋាន ដែលបានគិតគូរ និងយកចិត្តទុកដាក់ដល់ការលំបាករបស់ពួកគាត់ និងបានធ្វើការអភិវឌ្ឍន៍ មូលដ្ឋានបានរីកចម្រើន។

ជាមួយគ្នានេះ បងប្អូនប្រជាពលរដ្ឋ បានធ្វើការសាទរ និងថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ជាពិសេសអាជ្ញាធរមូលដ្ឋាន ដែលបានគិតគូរ និងយកចិត្តទុកដាក់ដល់ការលំបាក របស់ពួកគាត់ និងបានធ្វើការអភិវឌ្ឍន៍មូលដ្ឋានបានរីកចម្រើន៕