(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន ៤,៤០៧គ្រឿង រកឃើញល្មើសច្បាប់ ៧០៨គ្រឿង (ម៉ូតូ៣៦%) អប់រំ២៥៨គ្រឿង និងផាកពិន័យ៤៥០គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់​នៅថ្ងៃទី០៥ ខែមីនានេះ ត្រួតពិនិត្យរួម បានចំនួន២,៣១៦គ្រឿង, អប់រំ១៧៦គ្រឿង និងផាកពិន័យ៣៦៤គ្រឿង។

សម្រាប់លទ្ធផលនៃការត្រួតពិនិត្យរយៈពេល០៥ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៩ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន ១៥,៤៤៥គ្រឿង រកឃើញយានយន្តល្មើស​ ៣,០៤៥គ្រឿង (ម៉ូតូ៣០%) ក្នុងនោះអប់រំ៩៧០គ្រឿង និងផាកពិន័យ ២,០៧៥គ្រឿង៕