(ភ្នំពេញ)៖ នៅខេត្តក្រចេះ រយៈពេលមួយសប្តាហ៍ចុងក្រោយនេះ មានអតិថិជនឈ្នះរង្វាន់ធំ ១,០០០ (មួយពាន់)ដុល្លារ ពីក្រវិលកំប៉ុងភេសជ្ជៈប៉ូវកម្លាំង វើក (WURKZ) រហូតទៅដល់បីនាក់ជាប់ៗគ្នា។

អ្នកឈ្នះរង្វាន់ ១ដុល្លារ ទាំងបីនាក់រួមមាន៖

១៖ លោក វិចិត្រ រស់នៅក្រុងក្រចេះ ឈ្នះពេលមកទស្សនាការប្រគុំតន្រ្តី Cambodia Rock the Nation
២៖ អ្នកស្រី សារុំ សម្បត្តិ រស់នៅក្រុងក្រចេះ ឈ្នះពេលនាំក្រុមគ្រួសារមកទស្សនាការក្រគុំតន្ត្រី Cambodia Rock the Nation
៣៖ លោក ប៉ែន សារុំ រស់នៅស្រុកឆ្លូង ខេត្តក្រចេះ ឈ្នះពេលពិសាកំឡុងធ្វើការហត់នៅផ្ទះ។

ក្រោយពីព័ត៌មានឈ្នះរង្វាន់ទាំងនេះ បានបង្ហោះខ្ចរខ្ចាយលើទំព័រហ្វេសប៊ុក ធ្វើឲ្យអ្នកខេត្តក្រចេះ សួរកតែភេសជ្ជៈប៉ូវកម្លាំង វើក នៅតាមតូបលក់ភេសជ្ជៈនានាក្នុងខេត្ត។

លោកស្រី គង់ កុសល នាយកផ្នែកទីផ្សារក្រុមហ៊ុនផលិតផលភេសជ្ជៈ ខ្មែរ ប៊ែវើរីជីស បានបញា្ជក់ថា ពិតជាអ្នកឈ្នះរង្វាន់១ពាន់ដុល្លារ ពីក្រវិលកំប៉ុងភេសជ្ជៈប៉ូវកម្លាំង វើក រហូតដល់តែ៣នាក់ ពីខេត្តក្រចេះ ដែលមកបើករង្វាន់ខាងលើមែន។

លោកស្រីបន្តទៀតថា អ្នកឈ្នះរង្វាន់ ១ពាន់ដុល្លារ ពីក្រវិលកំប៉ុងភេសជ្ជៈប៉ូវកម្លាំង វើក មានច្រើនទៀត ក្រៅពីបីនាក់ដែលមកបើករង្វាន់ក្នុង១សប្តាហ៍ ចុងក្រោយនេះ ហើយគ្រាន់តែក្នុងខែកុម្ភៈ គឺមានចំនួនរហូតទៅដល់២៥រង្វាន់ឯណោះ ដែលឱ្យអតិថិជនរួចរាល់ហើយ រីឯការបើករង្វាន់នេះ អតិថិជនទទួលបានប្រាក់លឿន ក្នុងរយៈពេលត្រឹមតែ២-៣ថ្ងៃ តែប៉ុណ្ណោះ៕